ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB(ខេអឹមប៊ី)ដែលម៉ៅ ការសាងសង់គំរោងក្រុងរណបអ្នកឧកញ៉ា ឡេងណាវ៉ាត្រា ឲ្យបើកលុយកម្មករជាកំហិតព្រឹកនេះ

ភ្នំពេញ:បន្ទាប់ផ្ទុះដំណឹងនៃការតវ៉ាពីសំណាក់កម្ម ករដែលធ្វើការឲ្យគំរោងក្រុងរណបPoipet Satel lite City  របស់ អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ថាថាមិនថាមិនបានបើកលុយឲ្យកម្មករនោះភ្លាមៗនេះ អ្នកគ្រប់គ្រងនៅគម្រោងក្រុងរណបរបស់អ្នកឧក ញ៉ា  បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនKMB ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយអោយកម្មករជាកំហិតនៅម៉ោង១១និង៣០នាទីថ្ងៃ នេះតែម្ដង។
សូមបញ្ជាក់ថាគំរោងសាងសង់ក្រុងរណបរបស់អ្ន កឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត៤០០០(បួនពាន់)ហិចតានោះបានម៉ៅការទៅអោយក្រុមហ៊ុន (KMB)សាងសង់អាគាពាណិជ្ជកម្មគ្រោង៣០អា គាមានដូចជាកាស៊ីណូ ហូតែល រីស៊ត ខុនដូ នឹងអាគាពាណិជ្ជកម្មជាច្រើនទៀត។
ដោយឡែកកាលថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១វេលាម៉ោងប្រមាណ៦ល្ងាចក៏បានផ្ទុះការតវ៉ាមានសំឡេងស្រែកអោយអ្នកឧកញ៉ាជួយបើកលុយអោយកម្មក រ។យ៉ាងណាមិញនៅព្រឹកនេះអ្នកគ្រប់គ្រងគំរោ ងបានបញ្ជាក់មកថាប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុម ហ៊ុន(KMB)តាំងពីល្ងាចម្សិលមិញដើម្បីបើកលុយអោយកម្មករក្នុងថ្ងៃនេះជាកំហិត  ព្រោះក្រុមហ៊ុនម៉ៅការនេះបំពានកិច្ចសន្យានឹងធ្វើអោយប៉ះពាល់កិត្តិយសដល់គម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត្រា៕