មន្ទីរ កំពុងសម្រុកពន្លឿនការងារជួសជុលផ្លូវជាតិសំខាន់ៗ១៣ខ្សែនៅខេត្តបាត់ដំបង

មន្ទីរសាធារណការ និងដឹកជញ្ជូន កំពុងបន្តបន្តអនុវត្តសកម្មភាពការងារជួសជុលថែទាំប្រចាំនិងសម្រុកពន្លឿនការងារជួសជុលជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន១៣ខ្សែ នៅខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១១ មន្ទីរសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការងារជួសជុលជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន១៣ខ្សែ នៅខេត្តបាត់ដំបងនោះរួមមាន៖

១. កំណាត់ផ្លូវជាតិលេខ ៥៧៖ បន្តការងារលាបបង្គោលគីឡូម៉ែត្រ ,គូសគំនូសចរាចរណ៍ ចន្លោះគម ០៦+០០០ ដល់គម ០៨+០០០ និងគម១៧+០០០ ស្ថិតនៅ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និង ឃុំភ្នំសំពៅ ស្រុកបាណន់។

២. កណាត់ផ្លូវជាតិ លេខ៥៧បេ៖ បន្តការងារ ស្រោចកៅស៊ូ (DBST) ចន្លោះគម ២១+៥០០ ដល់គម ២៣+៥០០ ស្ថិតនៅឃុំបវេលស្រុកបវេល។

៣. កំណាត់ផ្លូវជាតិ លេខ៥៧បេ១៖ បន្តការងារកាត់ស្មៅឆ្កាព្រៃសម្អាតតាមបរិក្ខាផ្លូវ ចន្លោះគម៣៥+០០០ ដល់គម ២៧+ ០០០  ស្ថិតនៅឃុំតាក្រី ស្រុក កំរៀង។

៤. កំណាត់ផ្លូវខេត្តលេខ១៥៦បេបេ២៖ បន្តការងារជីកកាយយកដីអន់គុណភាពរួចដាក់ថ្មម៉ិចកៀរកិនបង្ហាប់រត់ទឹក ចន្លោះគម ០៤+២០០  ដល់គម ០៥+០០០ ស្ថិតនៅ ឃុំ នរា ស្រុកសង្កែ។

៥. កំណាត់ផ្លូវខេត្តលេខ១៥៦៖ បន្តការងារស្រោចកៅស៊ូ(DBST) លើស្នាមប្រេះស្រុតចន្លោះគម០៧+៨០០ ដល់គម០៩+៥០០ ស្ថិតនៅ  ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ។

៦. កំណាត់ផ្លូវខេត្តលេខ១៥៦អា១៖ បន្តការងារលុបក្រឡុសំបុកមាន់និងស្រោចកៅស៊ូ(DBST)ចន្លោះគម ០០+១០០  ដល់គម០៥+៥០០ ស្ថិតនៅ ឃុំពាមឯក ស្រុកឯកភ្នំ។

៧. កំណាត់ផ្លូវខេត្តលេខ១៥៧៖  បន្តការងារស្រោចកៅស៊ូ(DBST) លើស្នាមប្រេះស្រុតចន្លោះគម១៤+០០០ ដល់ គម ១៥+៥០០ ស្ថិតនៅឃុំធិបតី ស្រុកគាស់ក្រឡ។

៨. កំណាត់ផ្លូវ ខេត្តលេខ ១៥៧បេ១៖ បន្តការងារកៀរកិនបង្ហាប់ស្រោចទឹក ដីល្បាយថ្ម សម្រួលលុបក្រឡុកសំបុកមាន់ ចន្លោះគម  ០៥+០០០ ដល់គម ០៧+៥០០ និង ចន្លោះគម ០៧+៥០០  ដល់គម ១២+៣០០  ស្ថិតនៅ ឃុំ តាក្រី ស្រុកកំរៀង និង ឃុំបួរ ស្រុកភ្នំព្រឹក។

៩. កំណាត់ផ្លូវខេត្ត លេខ១៥៧០ ៖ បន្តការងារ កៀរកិនបង្ហាប់ស្រោចទឹក ដីល្បាយថ្ម សម្រួលលុបក្រឡុកសំបុកមាន់ ចន្លោះគម ៣៣+០០០ដល់គម៣៥+០០០ ស្ថិតនៅឃុំ ឃ្លាំងមាស ស្រុកបវេល។

១០ កំណាត់ផ្លូវខេត្តលេខ១៥៧១អា ៖ បន្តការងារ វាស់ស្ទង់ បាតគ្រឹះនិងកាត់ពត់ដែកគ្រឿងបង្គុំលូប្រអប់ត្រង់ចំនុច  គម ០១+៨០០  ស្ថិតនៅឃុំវត្តតាមិម  និងឃុំ អូរដំបង១ ស្រុកសង្កែ។

១១. កំណាត់ផ្លូវខេត្តលេខ១៥៧៣អា៖ បន្តការងារ កៀរកិនបង្ហាប់ស្រោចទឹកដីល្បាយថ្មសម្រួលលុបក្រឡុកសំបុកមាន់ចន្លោះគម ០០+០០០ដល់គម ០៣+០០០ ស្ថិតនៅឃុំ  ចែងមានជ័យ ស្រុកបាណន់។

១២. កំណាត់ផ្លូវខេត្តលេខ១៥៧៧អា៖ បន្តការងារកៀរកិនបង្ហាប់ស្រោចទឹកដីល្បាយថ្មសម្រួលលុបក្រឡុកសំបុកមាន់ចន្លោះគម ១៧+០០០ដល់គម ២០+០០០ ស្ថិតនៅឃុំ កំពង់ល្ពៅ ស្រុកសំឡូត។

១៣. កំណាត់ផ្លូវខេត្តលេខ១៥៩២៖ បន្តការងារ ចាក់ដីល្បាយថ្មកៀរកិនបង្ហាប់ពង្រីកតួផ្លូវ ចន្លោះគម ០០+០០០ ដល់គម ០០+៣៦០ ស្ថិតនៅឃុំ សន្តិភាព ស្រុកសំពៅលូន៕