​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​As​t​raZe​n​e​ca របស់ជប៉ុន​ ចំនួន​១​លាន​ដូ​ស នឹកមក​ដល់​កម្ពុជា​ឆាប់ៗនេះ

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ប្រមាណ​១​លាន​ដូ​ស​ដល់​កម្ពុជា​ ​ដែល​ជា​ជំនួយ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ជប៉ុន​និង​កម្ពុជា​ ​និង​ដោយ​ផ្អែកលើ​ស្ថានភាព​កូ​វី​ដ​-​១​៩​ ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​។​

តាម​សារ​របស់​លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលថ្ងៃ​ទី​១​៣​ ​ខែ​កក្កដា​ ​បាន​ឱ្យ​ដឹង​ថា​ ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញា​ប​ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន​ ​នឹង​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខនេះ​ ​នៅពេលដែល​ការរៀបចំ​ភ័ស្តុ​ភារ​ដោយ​ ​CO​V​A​X ​Facility​ ​បាន​បញ្ចប់​។​

ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​សង្ឃឹម​ថា​ ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​១​៩​ ​ក៏ដូចជា​កាត់បន្ថយ​ការ​ព្រួយ​បារ​ម្មណ៍​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា​ ​។​

ប្រឈមមុខនឹង​ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​ថ្មី​ដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ​ ​ការ​ចាក់​វ៉ាក់សាំង​ ​និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ ​គឺជា​កត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជា​ ​។​

ក្នុង​វិ​ស័យ​សុខាភិបាល​ ​ជាពិសេស​ក្នុង​យុទ្ធនាការ​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​ជប៉ុន​បាន​ផ្តល់​ជំនួយ​សរុប​ជាង​៥​០​លាន​ដុល្លារ​អាមេរិក​ដល់​កម្ពុជា​ ​រួម​មាន​បរិក្ខារ​ពេទ្យ​ ​ការ​កែ​លម្អ​មន្ទីរពេទ្យ​ ​ការ​គាំទ្រ​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​សម្រាប់​វិធានការ​ទប់​ស្កាត់​ការ​ចម្លង​ជំ​ងឹ​តាម​ព្រំដែន​ ​ក៏ដូចជា​ការ​ផ្តល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន​ ​និង​ការ​រក្សាទុក​វ៉ាក់សាំង​ឲ្យបាន​ត្រឹមត្រូវ​ ​។​

លោក​ មិ​កា​មិ ​ម៉ា​សា​ហ៊ី​រ៉ូ ​បាន​បញ្ជាក់​ក្នុង​សារ​របស់​ខ្លួន​ថា​៖​ ​«​យើង​ក៏បាន​ផ្តល់​ជា​ក​ម្ចី​ប្រមាណ​២​២​៧​លាន​ដុល្លារ​អាមេរិក​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​-​១​៩​ ​និង​សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​»​៕​