កម្ពុជា​ ​ផ្អាក​ការធ្វើដំណើរ​ចេញ​-​ចូល​បណ្ដោះអាសន្ន​ ​នៅ​ព្រំដែន​កម្ពុជា​-​វៀតណាម​

​បើ​តាម​ក្រសួងការបរទេស​ ​និង​សហប្រតិបត្តិការ​អន្តរជាតិ​ ​នៅ​ទី​១​៣​ ​ខែក​ក្ដ​ដា​ ​ឆ្នាំ​២​០​២​១​ ​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​នូវ​ការធ្វើដំណើរ​ចេញ​ -​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ -​វៀតណាម​ ​ដើម្បី​ទ​ប​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​។​

លោក​ ​អ៊ុ​ច​ ​បូ​រ​រិទ្ធ​ ​រដ្ឋមន្ត្រី​ ​រដ្ឋលេខាធិការ​ប្រចាំការ​ ​​បានបញ្ជាក់តាមរយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ​ ​រដ្ឋ​ភិ​បាល​បាន​សម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​ការធ្វើដំណើរ​ចេញ​-​ចូល​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​វៀតណាម​របស់​កម្មករ​ជំនាញ​ ​អ្នកបច្ចេកទេស​ ​បុគ្គលិក​ ​ក្រ​ហ៊ុន​ន​នារ​របស់​វៀតណាម​របស់​ពេល​១​ខែ​ ​ដោយ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១​៨​ ​ខែក​ក្ដ​ដា​ ​ឆ្នាំ​២​០​២​១​ ​តទៅ​។​

លោក​បាន​ពន្យល់​បន្ថែម​ថា​ ​ករណី​លើកលែងតែ​អ្នកជំងឺ​ដែល​ត្រូវ​ទៅ​ព្យាបាល​នៅ​វៀតណាម​ ​អ្នកការទូត​ ​មន្ត្រី​រាជការ​ ​ដែល​មាន​បេ​សកម្ម​តាម​ការ​អញ្ជើញ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​ ​រួម​ទាំង​និស្សិត​ ​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គសិក្សា​ ​ឬ​ករណី​មានការ​អញ្ញាត​ពិសេស​ពី​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នា​នេះ​ ​លោក​ក៏បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​នៃ​ប្រទេស​ទាំងពីរ​ជួយ​សម្របសម្រួល​កិច្ច​ដំណើរការ​នៃ​ការ​​​ដឹកជញ្ជូន​នាំចេញ និង​នាំចូល​ទំនិញ​នានា​ដោយ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​ ​តាម​វិធានការ​សុខាភិបាល​នៃ​ប្រទេស​ទាំងពីរ​ ​៕​