កម្ពុជា កំណត់គម្លាតចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សម្រាប់ដូសទី១ និងទី២ ត្រូវដូរពី១៤ថ្ងៃ ទៅ២១ថ្ងៃ

គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​បាន​ណែនាំ​បន្ទាន់​ដល់​ក្រុម​គ្រូពេទ្យ​ថា​ ​គ​ម្លា​ត​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់ (​Sin​o​v​a​c) ​និង​ស៊ី​ណូ​ហ្វា​ម​ (​Sin​o​p​harm​) ​សម្រាប់​ដូ​ស​ទី​១​ ​និង​ទី​២​ ​ត្រូវ​ដូរ​ពី​១​៤​ថ្ងៃ​ ​ទៅ​២​១​ថ្ងៃ​វិញ​ ​។​

តាមរយៈ​លិខិតបន្ទាន់​មួយ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ដែល​បាន​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១​៣​ ​ខែ​កក្កដា​ ​មិនបាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​បន្ថែម​គ​ម្លា​ត​មួយ​ស​ប្តាហ៍​ទៀត​នេះនោះ​ទេ​ ​ប៉ុន្តែ​ការ​ដូរ​គ​ម្លា​ត​នៃ​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​ម្ជុល​ទី​១​ ​និង​ទី​២​ ​ធ្វើឡើង​បន្ទាប់ពី​មាន​ចំណារ​យល់ព្រម​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​លើ​របាយការណ៍​របស់​គណៈកម្មការ​ប្រចាំការ​ ​នៃ​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-​១​៩​ ​។​

តាម​ការ​កត់​សម្គាល់​កន្លងមក​ ​គ​ម្លា​ត​នៃ​ការ​ចាក់​វ៉ាក់សាំង​រវាង​ដូ​ស​ទី​១​ ​និង​ដូ​ស​ទី​២​ ​របស់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​និង​ស៊ី​ណូ​ហ្វា​ម​ ​គឺ​មាន​រយៈពេល​តែ​១​៤​ថ្ងៃ​ ​ឬ​២​ស​ប្តាហ៍​ប៉ុណ្ណោះ​ ​។​

គិត​មកទល់​ពេលនេះ​ ​មាន​ពលរដ្ឋ​ជាង​៥​លាន​នាក់​ហើយ​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​ឬ​ស្មើនឹង​ជាង​៥​០​ភាគរយ​នៃ​ផែនការ​ចាក់​លើ​ពលរដ្ឋ​១​០​លាន​នាក់​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើត​ឱ្យ​មាន​ភាព​ស៊ាំ​សហគមន៍​ (​Herd​ ​Immunity​) ​ចំពោះ​មេរោគ​ដ៏​សាហាវ​នេះ​ ​។​

ភាគច្រើន​នៃ​វ៉ាក់សាំង​ដែល​បាន​ចាក់​ជូន​ពលរដ្ឋ​នោះ​ ​ជា​ប្រភេទ​ស៊ី​ណូ​ហ្វា​ម​ ​និង​ស៊ី​ណូ​វ៉ា​ក់ ​ខណៈ​វ៉ាក់សាំង​ប្រភេទ​ កូ​វី​ស៊ែ​ល​របស់​ក្រុមហ៊ុន​អា​ស្ត្រា​ស៊ី​នី​កាមា​ន​ ​៣​២​៤​ ​០​០​០​ ដូ​ស​ប៉ុណ្ណោះ​ ​ឬ​ស្មើនឹង​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦​០​ឆ្នាំ​ឡើង​ទៅ​ ​១​៥​ ​ម៉ឺន​នាក់​ ​។​

តាម​គម្រោង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺ​បាន​ដាក់​ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​១​៨​ឆ្នាំ​ឡើង​ ​ប្រមាណ​១​៣​លាន​នាក់​ ​ត្រូវនឹង​វ៉ាក់សាំង​ប្រមាណ​ ​២​៦​ ​លាន​ដូ​ស​ ​ដើម្បី​ភាព​ស៊ាំ​ង​សហគមន៍​ ​ហើយ​គោលដៅ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​សម្រេចការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ចំនួន​ ​១​០​ ​លាន​នាក់​នៅ​ចុង​ឆ្នាំ​២​០​២​១​នេះ​ ​ឬ​យ៉ាង​យូរ​បំផុត​នៅដើម​ឆ្នាំ​២​០​២​២​ ​៕​