រដ្ឋបាលខេត្ត​កំពង់ធំ​ ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​ ​រាល់​ការលក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​

រដ្ឋបាលខេត្ត​កំពង់ធំ​ ​ផ្អាក​ជា​បណ្ដោះអាសន្ន​ ​រាល់​កា​រលក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ ​ព្រមទាំង​ការ​ជួបជុំគ្នា​ពិសា​រ​គ្រឿងស្រវឹង​ ​និង​ការ​ទទួល​ភ្ញៀវ​ចូល​ទទួលទាន​អាហារ​ ​ឬ​ភេសជ្ជៈ​តាម​អាហារ​ដា្ឋ​ន​ ​រយៈពេល​២​ស​ប្តាហ៍​បន្ថែម​ទៀត​ ​ចាប់ពី​ថ្ងៃ​ទី​១​៧​ ​ខែ​កក្កដា​ ​ដល់​ថ្ងៃ​ទី​៣​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ​។​ ​នេះ​បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ធំ​។​

បើ​តាម​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​កំពង់ធំ​ ​បាន​បញ្ជាក់​ថា​ ​បុគ្គល​ ​ម្ចាស់​ ​ឬ​អ្នកគ្រប់គ្រង​ផ្សារ​ ​ម៉ា​ត​ ​ភោជនីយដ្ឋាន​ ​សណ្ឋាគារ​ ​អាហារដ្ឋាន​ ​តូប​អា​ហា​ ​ហាង​កាហ្វេ​ ​ហាង​ភេសជ្ជៈ​ ដេប៉ូ​ចែកចាយ​គ្រឿងស្រវឹង​ ​អាជីវករ​ ​និង​សាធារណជន​ ​ដែល​មិន​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​នៃ​ប្រការ​១​ ​ដល់​ប្រការ​៤​ ​នៃ​សេចក្តី​សម្រេច​នេះ​ ​ត្រូវ​អនុវត្ត​ការ​ផា​ក់​ពិន័យ​អន្តរការណ៍​ ​តាម​សេចក្តី​សម្រេច​។​

លោក​បាន​បន្ត​ថា​ ​ក្នុង​បរិ​បទ​ផ្អាក​បណ្ដោះអាសន្ន​នេះ​ ​ការ​ទទួល​ភ្ញៀវ​ចូល​ទទួល​ទាន់​អាហារ​ ​ឬ​ភេសជ្ជៈ​ ​ភោជនីយដ្ឋាន​ ​តូប​អា​ហា​ ​ហាង​កាហ្វេ​ ​ហាង​ភេសជ្ជៈ​ ​និង​ភោជនីយដ្ឋាន​នៅ​តាម​សណ្ឋាគារ​ ​គឺ​តម្រូវ​ឱ្យ​លក់​អា​ហា​វេច​ខ្ចប់​បាន​។​

សូម​​ជម្រាប​ថា​​គិត​ត្រឹម​ថ្ងៃនេះ​ ​កម្ពុជា​មាន​​អ្នក​ស្លាប់​ ​សរុប​​កើន​​ដល់​ ​១​០​២​៥​ ​នាក់​ ​ខណៈ​​ឆ្លង​សរុប​​ចំនួន​ ​៦​៤​៦​​១​១​ ​នាក់​ ​និង​ជាសះស្បើយ​ ​ចំនួន​ ​៥​៦​១​​៧​​៨​ ​នាក់​ ​។​ ​នេះ​ ​បើ​តាម​ក្រសួងសុខាភិបាល​ ​នៅ​​ថ្ងៃ​ទី​ ​១​៥​ ​ខែ​​កក្កដា​ ​ឆ្នាំ​២​០​​២​១​ ៕​