សម្តេច​ ​ហ៊ុន​ ​សែន​ ​នឹង​ទៅ​ទទួល​វ៉ាក់សាំង​ជប៉ុនដោយ​ផ្ទាល់នាថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ

សម្តេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​ខាង​មុន​ ​នេះ​នឹង​អញ្ជើញ​ទៅ​ទទួល​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ប្រមាណ​១​លាន​ដូ​ស​ដោយ​ផ្ទាល់​ ​នៅ​ព្រ​លាន​យន្ដហោះ​អន្ដរជាតិ​ភ្នំពេញ​ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​ ​ក៏ប៉ុន្តែ​ ​លោក​បាន​បញ្ជាក់​ថា​ ​នេះ​ធ្វើ​ទៅ​បាន​ ​ប្រសិនបើ​មិន​មានការ​ប្រែប្រួល​ ​។​

កាលពី​ថ្ងៃ​ទី​ ​១​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង​ ​As​t​raZe​n​e​ca​ ​ចំនួន​ប្រមាណ​១​លាន​ដូ​ស​ដល់​កម្ពុជា​ ​ដែល​ជំនួយ​នេះ​ធ្វើឡើង​ស្របតាម​ចំណងមិត្តភាព​រវាង​ ​ជប៉ុន​ ​និង​កម្ពុជា​ ​និង​ដោយ​ផ្អែក​ ​លើ​ស្ថានភាព​កូ​វី​ដ​១​៩​ ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​។​

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​ ​អាជ្ញាប័ណ្ណ​ ​ផលិត​ក្នុង​ប្រទេស​ជប៉ុន​ ​ដែល​ត្រូវ​បាន​ដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​ ​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ ​គឺ​ក្រោយពេល​ដែល​ការរៀបចំ​ភស្តុភារ​ដោយ​ ​CO​V​A​X ​Facility​ ​បាន​បញ្ចប់​ ​។​

ជាមួយគ្នា​នេះ​ស្ថានទូត​ជប៉ុន​បាន​ឱ្យ​ដឹង​ថា​ ​គិត​មកទល់​ពេលនេះ​ ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​សរុប​ប្រមាណ​ជាង​៥​០​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​ដល់​កម្ពុជា​ ​ដែល​រួម​មានការ​ផ្ដល់​បរិក្ខារ​ពេទ្យ​ ​ការ​កែ​លម្អ​មន្ទីរពេទ្យ​ ​ការ​គាំទ្រ​ដល់​គម្រោង​របស់​អង្គការ​អន្តរជាតិ​នានា​ ​សម្រាប់​វិធានការ​ទប់​ស្កាត់​ការ​ចម្លង​ជម្ងឺ​តាម​ព្រំដែន​ ​ក៏ដូចជា​ការ​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹក​ ​ជញ្ជូន​ ​និង​រក្សាទុក​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ​ ​។​

ប្រភព​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា​ ​រដ្ឋាភិបាល​ជប៉ុន​ក៏បាន​ផ្ដល់​ជា​ក​ម្ចី​ប្រមាណ​ ​២​២​៧​ ​លាន​ដុល្លារ​អា​ម៉េរិ​ក​ ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភ​ ​សាច់ប្រាក់​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១​៩​ ​និង​សម្រាប់​ការ​ពង្រឹង​ ​ប្រព័ន្ធ​សុខាភិបាល​ ​។​

សូម​រម្លឹក​ផង​ដែរ​ថា​ ​គិត​ត្រឹ​ត​ថ្ងៃ​ទី​២​០​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​១​ ​ក្រសួងសុខាភិបាល​ ​និង​ក្រសួង​ការពារ​ជាតិ​ ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-​១​៩​ ​នៅ​ទូទាំង​ប្រទេស​សរុប​ចំនួន​ ​៦​ ​២​០​២​ ​៤​១​៤​ ​នាក់​ ​។​ ​សម្រាប់​លទ្ធផល​ចាក់​វ៉ាក់សាំង​គោលដៅ​១​០​លាន​នាក់​ ​បាន​ចំនួន​ ​៦​២​,​០​២​ ​ភាគរយ​ ​៕​