ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភថវិកា១០០លានរៀល និងត្រី១ពាន់កេសជូនរដ្ឋបាលខេត្តកណ្តាល

កណ្តាល៖លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន ណាវ៉ាត់ត្រា ខ្នាតយក្ស និងភរិយាបានចូលរួមឧបត្ថម្ភថវិកា ១០០,០០០,០០០រៀលនិងត្រីខកំប៉ុង ១,០០០កេសជូនរដ្ឋបាលខេត្តកណ្តាលដេីម្បីផ្តល់ជូនពលរដ្ឋជួបការខ្វះខាតដោយសារការរាតត្បាតជំងឺកូវីដ១៩។

ថវិកានិងត្រីខកំប៉ុងត្រូវបានតំណាងរបស់ឧកញ៉ា ឡេង ប្រុស យកទៅប្រគល់ជូនលោក គង់ សោភ័ ណ្ឌ អភិបាល ខេត្តកណ្តាលកាលពីថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១នេះ។ខេត្តកណ្តាល ក៏ជាខេត្តមួយដែលបានរងការរាតត្បាតខ្លាំងពីជំងឺកូវីដ-១៩ហើយអាជ្ញាធរបានដាក់ចេញវិធានការចាំបាច់ជាច្រើនដើម្បីទប់ស្កាត់ការរាលដាលជំងឺ។

ទន្ទឹមនឹងការដាក់ចេញវិធានការទប់ស្កាត់នេះអាជ្ញាធរក៏បានយកចិត្តទុកដាក់ដោះស្រាយការលំបាកការខ្វះខាតរបស់ប្រជាពលរដ្ឋដោយសារការរាត ត្បាតនៃជំងឺនេះផងដែរ។រដ្ឋបាលខេត្តកណ្តាលតែងផ្តល់ស្បៀងអាហារជាបន្តបន្ទាប់ជូនដល់ពលរដ្ឋដែលខ្វះខាតក្នុងកំលុងពេលនៃការរាតត្បាតជំងឺកូវីដ១៩។

លោក គង់ សោភ័ណ្ឌ បានចាត់ទុកទឹកចិត្តប្រកប ដោយសប្បុរសនិងពោរពេញដោយសទ្ធាជ្រះថ្លារបស់លោកឧកញ៉ានិងភរិយាជាកាយវិការដែលឆ្លុះប ញ្ចាំងពីគុណធម៌ការជួយគ្នាក្នុងគ្រាលំបាកនិងត្រូវបានរដ្ឋបាលខេត្តព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្ត កណ្តាល ចងចាំទុកនៅក្នុងដួងចិត្ត។

សូមបញ្ជាក់ថា ឧកញ៉ាត្រកូល«ឡេង»ត្រូវបានម ហាជនទូទៅឱ្យរហស្សនាមឧកញ៉ាចិត្តធម៌ឬឧក ញ៉ាបេះដូងមនុស្សធម៌។ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែងមិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូងដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រ ទេសកូរ៉េខាងត្បូងបងប្អូនត្រកូល«ឡេង»បានវិល ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយបានចាប់ ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគ ជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល«ឡេង»តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាកឬទីទ័លក្រហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។កាយវិការមនុស្សធម៌របស់ពួកគេ ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕