មន្រ្តីគយខេត្តកំពង់ស្ពឺ ចាប់បានសាច់ក្របីនាំចូលពីឥណ្ឌាចំនួន ៣ កុងតឺន័រដែលផ្ទុកមេរោគកូវីដ១៩

កំពង់ស្ពឺ៖ មន្រ្តីគយខេត្តកំពង់ស្ពឺ នៅថ្ងៃទី ២៦ ខែកក្កដានេះ បានចាប់សាច់ក្របីក្លាស្សេចំនួន៣កុងតឺន័រដែលនាំចូលពីប្រទេសឥណ្ឌា ហើយមានផ្ទុកមេរោគកូវីដ ១៩។
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ក្របីទាំងនោះនឹងត្រូវនាំយកទៅដុតបំផ្លាញចោលនៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺក្នុងរយៈពេល ២-៣ ថ្ងៃខាងមុខ ។

លោកបន្តថាមន្រ្តីគយ ចាប់បានសាច់ក្របីក្លាស្សេចំនួន ៣ កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ ១៩ នាំចូល មកពីប្រទេសឥណ្ឌា ។

លោក អភិបាលខេត្ត កំពង់ស្ពឺ បានណែនាំទៅកាន់អភិបាលស្រុកឱរ៉ាល់នៅព្រលប់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ ឲ្យត្រៀមលក្ខណៈសហការជាមួយខាងគយ ដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូ វីដ ១៩ ព្រោះថាបើតាមលោកអភិបាលខេត្តទោះបីជាកប់ក៏អាចមិនមានសុវត្ថិភាពឡើយ ។

លោកបានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋដែលទិញសាច់គោសាច់ក្របីត្រូវប្រុងប្រយ័ត្នហើយសួរនាំឲ្យបានច្បាស់លាស់ពីប្រភពនៃសាច់ទាំងនោះខ្លាចប៉ះសាច់ក្លាស្សេដែលនាំចូលពីឥណ្ឌាមានផ្ទុកមេរោគកូវីដ ១៩ ដូចអ្វីដែលគយចាប់បាននាពេលនេះ ។

លោកបានអំពាវនាវឲ្យអភិបាលស្រុកឱរ៉ាល់ នៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២១ឲ្យត្រៀមលក្ខណៈសហការជាមួយខាងគយដើម្បីដុតបំផ្លាញសាច់ក្របីទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះថាបើតាមលោកអភិបាលខេត្តទោះបីជាកប់ក៏អាចមិនមានសុវត្ថិភាពឡើយ ៕