សមត្ថកិច្ចចាប់ផ្តេីមត្រួតពិនិត្យការពាក់ម៉ាស់តាមដងផ្លូវសម្រាប់អ្នករស់នៅភ្នំពេញ

ភ្នំពេញ : តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ស្នង ការដ្ឋាននគរបាលជាតិបង្ហោះនៅថ្ងៃទី២៩ខែកក្កដានេះបានបញ្ជាក់ថាសមត្ថកិច្ចក្រុងភ្នំពេញបានចាប់ ផ្តើមពង្រឹងការពាក់ម៉ាសតាមដងផ្លូវដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

ជាមួយគ្នានេះលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គ ស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ
បានលើកឡើងថាសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំង អស់ដែលរស់នៅរាជធានីភ្នំពេញនៅពេលធ្វើដំណើ រ ដោយថ្មើរជើង ជិះកង់ ជិះម៉ូតូ ម៉ូតូកង់បី សូមចូ លរួមពាក់ម៉ាស់ឲ្យបានគ្រប់ៗគ្នាដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

លោកបានបញ្ជាក់បន្ថែមថា សមត្ថកិច្ចគ្រប់គោល ដៅនឹងចាប់ផ្តេីមត្រួតពិនិត្យនិងណែនាំអប់រំ ចាប់ពីពេលនេះតទៅ ។បន្ទាប់ពីធ្វេីការណែនាំហេីយនៅ តែមិនអនុវត្តន៍នោះសមត្ថកិច្ចនឹងធ្វេីការផាកពិន័យតាមច្បាប់កំណត់ ៕