អាជ្ញាធរជាតិអប្សរា កំពុងពន្លឿនការងារកែលម្អផ្លូវនៅក្នុងវង់តូច នៃរមណីយដ្ឋានអង្គរ

បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បាននឹងកំពុងជួសជុលកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតដល់មុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន ៦,៣៦៨ម៉ែត្រ ដោយចែកជា ៣កំណាត់ ដើម្បីធ្វើអោយផ្លូវមានសោភណ្ឌស្អាត និងងាយស្រួលធ្វើចរាចរណ៍ និងទាក់ទាញអ្នកទេសចរណ៍។នេះបើតាមសេចក្តីប្រកាសរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ។

បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាកំពុងកែលម្អផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីមុខព្រះលានជល់ដំរី រហូតមុខប្រាសាទបន្ទាយក្តី ដែលមានប្រវែងសរុបចំនួន៦៣៦៨ម៉ែត្រ ដោយចែកជា៣ កំណាត់រួមមាន៖

កំណាត់ទី១ ចាប់ពីមុខលានជល់ដំរី ទៅដល់ស្ពានប្រាសាទតាកែវ មានប្រវែង២១២២ ម៉ែត្រ។ ទី២ចាប់ពីស្ពានប្រាសាទតាកែវ ទៅដល់ខាងលិចប្រាសាទតាព្រហ្មប្រវែង ២១២៣ ម៉ែត្រ។ ទី៣ ចាប់ពីខាងលិចប្រាសាទតាព្រហ្ម ទៅដល់មុខប្រាសាទបន្ទាយក្តី មានប្រវែង២១២៣ ម៉ែត្រ ដែលសរុបមានប្រវែងចំនួន៦៣៦៨ម៉ែត្រ។

ការងារនេះរួមមានការពង្រីកស្មាផ្លូវសងខាង ហើយអ៊ុតបេតុងកៅស៊ូ (AC) ដែលមានទំហំ៦ ម៉ែត្រ ដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

គួរបញ្ជាក់ថា ការស្ដារ និងកែលំអកំណាត់ផ្លូវទាំងបីនេះ ដោយគម្រោងប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយ:មូលនិធិ អភិរក្សនិងអភិវឌ្ឍន៍ ដែលលោកបញ្ជាក់ថា ផ្លូវសំខាន់ៗនៅក្នុងរមណីយអង្គរ និងបានល្អប្រសើរទាំងស្រុង នៅចុងឆ្នាំ២០២១ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្ដរជាតិក្រោយបញ្ចប់ជំងឺកូវីដ-១៩ ជាពិសេសសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ឱ្យប្រសើរ៕