ក្រសួង ប្រកាសឲ្យប្រុងប្រយ័ត្នគ្រោះថ្នាក់នៃឥទ្ធិពលកាំរស្មីពន្លឺព្រះអាទិត្យUVអាចនឹងប៉ះពាល់សុខភាព

ភ្នំពេញ៖ក្រសួង ធនធានទឹកនិង ឧតុនិយមកម្ពូជា នាល្ងាចថ្ងៃទី១៧ខែសីហាឆ្នាំ២០២១នេះបានចេញសេចក្តីជូនដំណឹងស្តី ពីសន្ទស្សន៍នៃការកើនឡើងកាំរស្មីព្រះអាទិត្យUVអាចនឹងប៉ះពាល់សុខភាព។

នៅក្នុងសេចក្តីជូនដំណឹងឲ្យដឹងថាយោង តាមការស្រើជ្រាវរបស់អង្គការឧតុនិយមពិភពលោក WMO បាន បង្ហាញថានៅតំបន់ឥណ្ឌូចិនចាប់ពីថ្ងៃទី ១៨ ដល់ទី ២៤ ខែសីហា ឆ្នាំ ២០២១ នេះនឹងទទួលរងនូវឥទ្ធិពលកាំរស្មីព្រះអាទិត្យUVដែលមានសន្ទស្សន៍ កើនឡើងដល់កម្រិត១០ ដែលជាម្រិតឲ្យមានការ ប្រុងប្រយ័ត្ន (នៅចន្លោះ ពី ម៉ោង១០ព្រឹក ដល់ម៉ោង២ រសៀល ) ។

ក្រសួងធនធានទឹកនិង ឧតុនិយមបញ្ជាក់ ទៀតថាការ កើនឡើងនៃសន្ទស្សន៍កាំរស្មីព្រះអាទិត្យUV នេះនឹងបង្កឲ្យមានហានិភ័យខ្ពស់និង ប៉ះពាល់ដល់សុខភាពមនុស្សសត្វនិងរុក្ខជាតិ ។

ដូច្នេះសូមឲ្យប្រជាពលរដ្ឋខ្មែរបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូត ខាងលើនេះខណៈ ដែលក្រសួងបាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើបាតុភូតធម្មជាតិនេះ ៕