អាជ្ញាធរ បន្តផ្អាកលក់គ្រឿងស្រវឹងទូទាំងខេត្តព្រះសីហនុ១៤ថ្ងៃទៀត ដើម្បីបង្ការរាល់ដាលជំងឺកូវីដ-១៩

អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​បាន​សម្រេច​បន្ដ​ផ្អាក​កា​រលក់​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ ​រយ​:​ពេល​១​៤​ថ្ងៃ​បន្ថែម​ទៀត​ ​ចាប់ពី​ថ្ងៃ​ទី​២​០​ ​ខែ​សីហា​ ​ដល់​ថ្ងៃ​ទី​២​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​ព្រះ​សី​ហ​នុ ​។​

ការ​បន្ថែម​ថ្ងៃ​ផ្អាក​នេះ​ ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​ដាក់​ចេញ​សេចក្ដីណែនាំ​នៅ​ថ្ងៃ​ទី​១​៨​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​បាន​បញ្ជាក់​ថា​ ​រហូត​មកដល់ពេលនេះ​ ​ក្នុង​ខេត្ត​ព្រះ​សី​ហ​នុ​នៅ​មិនទាន់​ទប់​ស្កាត់​បាន​ទាំងស្រុង​នៅឡើយ​ទេ​ ​ហើយ​កំពុង​មានការ​ឆ្លង​រាលដាល​ជាបន្ដបន្ទាប់​ទៀត​ ​ដូច្នេះ​ការ​បន្ដ​ផ្អាក​លក់​គ្រឿងស្រវឹង​នេះ​ ​ដើម្បី​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ​ ​សុខភាព​សា​ធារ​ណ​:​និង​សណ្ដាប់ធ្នាប់​សង្គម​ ។​

បើ​តាម​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ ​គ្រប់​ផ្សារ​រដ្ឋ​ ​ផ្សារ​ឯកជន​ ​និង​ផ្សារ​ម៉ា​ត​ ​ព្រមទាំង​ដេប៉ូ​ចែកចាយ​គ្រឿងស្រវឹង​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះ​សី​ហ​នុ ​ត្រូវ​បន្ត​ផ្អាក​ការ​លក់ដូរ​ ​និង​ចែកចាយ​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ ​។​

ចំណែក​គ្រប់​ភោជនីយដ្ឋាន​ ​អាហារដ្ឋាន​ ​តូប​លក់​អាហារ​ ​ហាង​កាហ្វេ​ ​ហាង​ភេសជ្ជ​: ​អាជីវកម្ម​ដ្ឋា​ន​អាហារ​-​ភេសជ្ជ​: ​និង​អាជីវករ​លក់ដូរ​ ​អ្នក​ចែកចាយ​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ ​ក៏​ត្រូវ​បាន​បន្ត​ផ្អាក​រាល់​ការ​បម្រើ​គ្រឿងស្រវឹង​ជូន​ភ្ញៀវ​ ​រយ​:​ពេល​១​៤​ថ្ងៃ​បន្ថែម​ទៀត​ផង​ដែរ​ ​។​

អាជ្ញាធរ​ខេត្ត​បាន​ព្រមាន​ថា​ ​ក្នុង​ករណី​ពលរដ្ឋ​ ​អ្នកគ្រប់គ្រង​ផ្សារ​ ​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ ​ឬ​ដេប៉ូ​ចែកចាយ​ ​ម្ចាស់​ហាង​ ​ម្ចាស់​តូប​លក់ដូរ​ ​ក៏ដូចជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ការ​លក់ដូរ​គ្រឿងស្រវឹង​ណា​ ​ដែល​មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ត្រូវ​ទទួល​វិធានការ​រដ្ឋបាល​ ​និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ការលើកលែង​ ​៕​