តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះប្រមូលទិញផ្លែមៀនផ្ទាល់

ភ្នំពេញ:ដោយមានការចង្អុលបង្ហាញផ្តល់អនុសា សន៍ដោយផ្ទាល់ពីសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា នៅព្រឹកថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២១នេះបានធ្វើដំ ណើរចុះមកប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋកំពុងជួបបញ្ហាខ្វះទីផ្សារ នៅខេត្តបាត់ដំបង និងខេត្តប៉ែលិន។

អ្នកជំនួញវ័យក្មេង អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មា នប្រសាសន៍ថាជាកិត្តិយសដ៏ធំធេងរបស់លោកដែ លបានរួមចំណែកជួយរំលែកការលំបាករបស់សម្តេ ចតេជោ ហ៊ុន សែន ក្នុងការចុះមកប្រមូលទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះ។អ្នកឧកញ៉ាដែលមានងារជា«ឧកញ៉ាបេះដូងសាគរមនុស្សធម៌»នេះ ក៏បានបង្ហាញនូវក្តីរីករាយក្នុងការជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

មានសេចក្តីរាយការណ៍ជាច្រើនបានឲ្យដឹងថា ផ្លែមៀនប៉ៃលិន(តាង៉ែន) របស់ប្រជាពលរដ្ឋស្ថិតនៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិនត្រូវជាប់គាំងខ្វះទីផ្សារប្រមាណជាង៥ម៉ឺនតោននៅក្នុងឆ្នាំ២០២១ នេះដោយសារតែអាជ្ញាធរប្រទេសថៃបិទការនាំចូ ល។ កាលពីដើមខែសីហា កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានប្រើថវិកាផ្ទាល់ខ្លួនប្រមូលទិញផ្លែមៀនដែលអាចប្រមូលផលបានម្តងមកហើយទៀត ដើម្បីសម្រួលកុំឱ្យប្រជាពលរដ្ឋជាម្ចាស់ចម្ការមៀនខាតបង់ថវិកាដែលបានវិនិយោគលើការដាំដុះនោះ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទមេប ញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្តេចតេជោ ហ៊ុន សែ នបានចុះមកឈរជើងប្រមូលទិញផ្លែមៀននៅក្នុងខេត្តបាត់ដំបងអស់រយៈពេលជិត២០ថ្ងៃ។ផ្លែមៀនដែលបានប្រមូលទិញ ក៏ត្រូវបានចាត់ចែងដឹកយកជូនមន្ត្រីរាជការនៅតាមក្រសួងស្ថាប័នតាមខេត្តក៏ ដូចជាកងកម្លាំងក្រុមគ្រូពេទ្យប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កនិងព្យាបាលជំងឺកូវីដ១៩ផងដែរ។

ទាក់ទងនឹងយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិននេះដែរ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានឲ្យដឹងថា ការប្រមូលទិញរយៈពេលជិត២០ថ្ងៃនោះ គឺប្រមូលទិញផ្លែមៀនរបស់ប្រជាពលរដ្ឋបានជិត ២ពាន់តោន។ ការប្រមូលទិញកាលពីជំហ៊ានទី១ មិនទាន់អស់នៅឡើយ និងមានការស្នើសុំពីប្រ ជាពលរដ្ឋម្ចាស់ចម្ការផងនោះទើបរូបលោកបានរា យការណ៍ និងគោរពស្នើសុំសម្តេចតេជោនាយករដ្ឋ មន្ត្រី ដើម្បីជួយទិញផ្លែមៀនបន្ត។

ទន្ទឹមនឹងនោះក្រោយទទួលបានការស្នើសុំនេះ ស ម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តំណាងសម្តេចផ្ទាល់ចុះមកប្រមូ លទិញផ្លែមៀននៅសេសសល់នេះហើយបើតាមការបញ្ជាក់ពីអភិបាលខេត្តបាត់ដំបងផ្លែមៀនដែលត្រូវប្រមូលទិញបន្តនេះមានចំនួន៧ចម្ការ។

សូមបញ្ជាក់ថា ការប្រមូលទិញផ្លែមៀននេះគឺទិញតែពីប្រជាពលរដ្ឋជាម្ចាស់ចម្ការដែលមានជីវភាពខ្ស ត់ខ្សោយប៉ុណ្ណោះ។ដោយឡែកម្ចាស់ចម្ការដែលមា នជីវភាពធូរធាគឺមិនត្រូវបានប្រមូលទិញនោះឡើ យហើយមួយវិញទៀត មៀនរបស់អ្នកដែលមានចម្ការធំៗនោះ ក៏មិនទាន់អាចប្រមូលផលបានផងដែរ។

ម្យ៉ាងការអន្តរាគមន៍នៅពេលនេះរបស់ប្រមុខរាជរ ដ្ឋាភិបាលនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងទិញផ្លែមៀនពីប្រជាពលរដ្ឋនាពេលនេះបានជួយរំលែកការខាត់បង់របស់ប្រជាពលរដ្ឋ និងជួយដោះទាល់របស់ពួកគាត់ផងដែរ។ ការអន្តរាគមន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានបង្ហាញឱ្យឃើញនូវកាយយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោចំពោះប្រជាពលរដ្ឋគ្រប់រូបនៅពេលជួបការលំបាក។

បន្ថែមើលនេះ ការអន្តរាគមន៍នៅពេលនេះ គឺបាននាំមកនូវក្តីរីករាយជាខ្លាំងរបស់ប្រជាពលរដ្ឋជាម្ចា ស់ចម្ការមៀន។ពួកគេបានគោរពថ្លែងអំណរគុណជាអនេកចំពោះក្តីមេត្តានិងការគិតគូររបស់សម្តេចទាំងទ្វេ៕