​ ​អាជ្ញាធរ​ ឃាត់​បានយានយន្ត​ល្មើសច្បាប់​ជាង​៤​ពាន់​គ្រឿង​ ​និង​បាន​ផាក​ពិន័យ​ ត្រឹមតែ៦ថ្ងៃដើមកញ្ញានេះ

តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​ស្តីពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ​នៅ​ថ្ងៃ​ទី​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំនួន​គោលដៅ​សរុប​១​៤​៤​គោលដៅ​ ​មាន​យានយន្ត​ចូល​គោលដៅ​យ៉ាងហោច​ចំនួន​៦​,​១​៨​៥​គ្រឿង​ ​ម៉ូតូ​៣​,​៦​២​២​គ្រឿង​។​

​ក្នុងចំណោម​ទិន្នន័យ​ខាងលើ​ ​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​៤​៩​៧​គ្រឿង​ ​មាន​ម៉ូតូ​ចំនួន​ ​៣​៥​៦​គ្រឿង​ ​ត្រូវ​បាន​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣​៩​.​អន​ក្រ​.​បក​ ​នៅ​ទូទាំង​ប្រទេស​ ​។​

​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ ​បាន​អះអាង​ថា​ ​ក្នុងរយៈពេល​៦​ថ្ងៃ​ ​ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១​កញ្ញា​ ​ដល់​ថ្ងៃ​ទី​៦​កញ្ញា​ ​ការ​រឹត​បន្ដឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​ ​យានយន្ត​ចូល​គោលដៅ​មាន​ចំនួន​ ​៣​១​,​០​១​០​គ្រឿង​ ​ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ​៤​,​៥​២​៤​គ្រឿង​ ​មាន​ម៉ូតូ​ចំនួន​ ​៣​,​៥​៧​៩​គ្រឿង​ ​ត្រូវ​បាន​ផាក​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣​៩​ ​អន​ក្រ​.​បក​ ​នៅ​ទូទាំង​ប្រទេស​ ​។​

​សូម​ជម្រាប​ថា​ ​របាយការណ៍​ខាងលើ​បាន​វាយ​តម្លៃ​រយៈពេល​៦​ថ្ងៃ​ ​សម្រាប់​ខែកញ្ញា​នេះ​ ​បាន​អះអាង​ឱ្យ​ដឹង​ថា​ ​ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុង​ការ​ផាក​ពិន័យ​យានយន្ត​ល្មើស​ ​បាន​ដំណើរការ​ទៅ​យ៉ាងល្អ​ប្រសើរ​ ​ទទួល​បានការ​គាំទ្រ​ ​ពិសេស​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ ​បាន​ចូលរួម​គោរពច្បាប់​ចរាចរណ៍​ ​យ៉ាងល្អ​ប្រសើរ​។​ ​នេះ​បើ​តាម​អគ្គនាយកដ្ឋាន​នគរបាល​ជាតិ​។​

​ជាមួយគ្នា​នេះ​ ​ទិន្នន័យ​ក៏បាន​បង្ហាញ​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​ ​យ៉ាងហោច​មនុស្ស​៨​នាក់​បាត់​ស្លាប់​ ​របួសធ្ងន់​៨​នាក់​ ​និង​របួសស្រាល​៨​នាក់​។​

​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​ ​នៅ​ថ្ងៃ​ទី​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​បាន​បញ្ជាក់​ថា​ ​គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ ​និង​របួស​សរុប​មាន​ចំនួន​២​៤​៥​នាក់​ ​បាន​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ​១​៤​លើក​៕​