កំណាត់ផ្លូវមួយចំនួននៅតាខ្មៅ នឹងបិទចរាចរ៩ថ្ងៃ ក្រោយទឹកជន់លិច

មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​ខេត្ត​កណ្តាល​ ​កាល​ថ្ងៃ​ទី​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​បាន​ចេញ​សេចក្តីជូនដំណឹង​ស្តីពី​ ​បិទ​ចរាចរ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​នៅ​លើ​កំណាត់ផ្លូវ​ជាច្រើន​ខ្សែ​នៅ​ក្រុង​តាខ្មៅ​ជា​បណ្តោះអាសន្ន​ ​រយៈពេល​៩​ថ្ងៃ​ ​ដោយ​គិត​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​១​៥​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​។​

​បើ​តាម​លោក​ ​ម៉ី​ង​ ​យូ​ឡេង​ ​ប្រធានមន្ទីរ​ខាងលើ​ ​បាន​គូស​បញ្ជាក់​ថា​ ​«​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ ​ដែល​កំពុង​ជន់​លិច​ផ្លូវ​មួយ​ចំនួន​ក្នុង​ក្រុង​តាខ្មៅ​ ​និង​ដើម្បី​ចៀសវាង​ការខូចខាត​ដល់​ផ្លូវថ្នល់​ ​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​កណ្តាល​ ​បាន​ប្រកាស​ធ្វើការ​បិទ​ចរាចរ​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​ទាំងអស់​ ​នៅ​លើ​កំណាត់ផ្លូវ​លេខ​ ​២​០​១​ ​២​០​៩​ ​១​០​៨​ ​១​០​៩​ ​១​១​០​ ​និង​កំណាត់ផ្លូវ​ជាតិ​លេខ​២​១​ ​ចាប់ពី​រង្វង់​មូល​លោក​តាខ្មៅ​ ​ដល់​ផ្លូវជាតិ​លេខ​ ​២​១​បេ​ (​១​១​៥​) ​ស្ថិត​ក្នុង​ក្រុង​តាខ្មៅ​ ​ខេត្ត​កណ្តាល​»។​

​លោក​ក៏បាន​ក្រើន​រម្លឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ ​ព្រមទាំង​ស្ថាប័នមានសមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ ​និង​ជួយ​ចូលរួម​សហការ​អនុវត្ត​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ​ប្រកបដោយ​ប្រសិទ្ធ​ភាព​៕