អាជ្ញាធរ ចុះពិនិត្យទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់ លើកំណាត់ផ្លូវជាតិលេខ៥

អាជ្ញាធរខេត្តកំពង់ឆ្នាំង កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារអនុគណ:កម្មការដោះស្រាយផលប៉ះពាល់ចុះវាស់កំណត់និយាមការ បោះបង្គោលអ័ក្សលើទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំងតំណាង បានដឹកនាំក្រុមការងារអនុគណ:កម្មការដោះស្រាយផលប៉ះពាល់ និងក្រុមការងារអន្តរក្រសួងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូនចុះសម្របសម្រួលដោះស្រាយផលប៉ះពាល់ និង ចុះវាស់កំណត់និយាមការ បោះបង្គោលអ័ក្សលើទីតាំងគម្រោងសាងសង់ស្ថានីយ៍ថ្លឹងរថយន្តលើសទម្ងន់របស់គម្រោងធ្វើអោយប្រសើរឡើងនៃកំណាត់ផ្លូវជាតិលេខ៥របស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុវត្តដោយJICA ក្នុងភូមិសាស្រ្តស្រុកកំពង់ត្រឡាច ចំណុចគីឡូម៉ែត្រ46+ និង 48+៕