​អាជ្ញាធរភ្នំពេញ ចេញវិធានការ ១៣ចំណុច ​​ដើម្បី​គ្រប់គ្រង​សំរាម​ឱ្យ​មាន​ប្រសិទ្ធ​ភាព​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្តីណែនាំ​ចំនួន​ ​១​៣​ ​ចំណុច​ ​សម្រាប់​ការ​អនុវត្ត​ដោយ​ប្រជាពលរដ្ឋ​ ​និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​បី​នៅ​ក្នុង​រាជធានី​ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​សំណល់​រឹង​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​។​

សូម​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ប្រមូល​សំរាម​ទាំង​បី​ដែល​កំពុងតែ​ផ្តល់​សេវា​នៅ​រាជធានី​ភ្នំពេញ​រួម​មាន​ ​ក្រុមហ៊ុន​ 800 ​Super​/​G​l​ob​a​l​ ​Action​ ​for​ ​Environment​ ​Aware​n​e​ss ​Public​ ​Limited​ ​ដែល​ផ្តល់​សេវា​នៅ​ ​ខណ្ឌ​ទួល​គោក​ ​ខណ្ឌ​សែន​សុខ​ ​ខណ្ឌ​ឫស្សីកែវ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​និង​ខណ្ឌ​ព្រែក​ព្នៅ​ ​ក្រុមហ៊ុន​ ​M​i​z​u​d​a​ ​Group​ ​Co​., ​L​t​d​ ​ផ្តល់​សេវា​ក្នុង​ ​ខណ្ឌ​ដូនពេញ​ ​ខណ្ឌ​៧​មករា​ ​ខណ្ឌ​ដង្កោ​ ​ខណ្ឌ​កំ​បូល​ ​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​និង​ ​ក្រុមហ៊ុន​ C​IN​T​R​I​ (​Cam​bo​d​i​a​)/​Ever​bright​ (​China​) ​គ្របដណ្តប់​សេវា​ប្រមូល​សំរាម​ក្នុង​ ​ខណ្ឌ​ចំការមន​ ​ខណ្ឌ​បឹង​កេងកង​ ​ខណ្ឌ​មានជ័យ​ ​និង​ខណ្ឌ​ច្បារអំពៅ​។​ ​នេះ​បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ចេញ​សេចក្ដីណែនាំ​កាលពី​ថ្ងៃ​ទី​១​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​។​

​ក្នុង​សេចក្ដីណែនាំ​ដដែល​បាន​បញ្ជាក់​ថា​ ​ដើម្បីឲ្យ​ការ​អនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការ​គ្រប់គ្រង​សំរាម​ ​សំណល់​រឹង​ ​នៅ​រាជធានី​ភ្នំពេញ​ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​អំពី​ការ​ញែក​ ​កា​រវេច​ខ្ចប់​ ​ការ​ទុកដាក់​ ​និង​ការ​បញ្ចេញ​សំរាម​ ​សំណល់​រឹង​ ​១​៣​ចំណុច​ដូច​ខាងក្រោម​៖​

​១​. ​សំរាម​ ​និង​សំណល់​រឹង​ ​មុននឹង​បញ្ចេញ​ ​ត្រូវ​សម្រិតទឹក​ចេញ​ដាក់​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​លូ​ឱ្យ​បាន​ត្រឹមត្រូវ​។​

​២​. ​ត្រូវ​ញែក​សំរាម​ ​សំណល់​រឹង​ ​ជា​០​២​ប្រភេទ​ ​គឺ​សំរាម​សើម​ ​និង​សំរាម​ស្ងួត​ ​ដោយ​ដាក់​នៅ​ក្នុង​ថង់​ដាច់​ដោយ​ ​ឡែក​ពី​គ្នា​៖​

– ​សំរាម​សើម​៖​ ​សំណល់​ម្ហូបអាហារ​ ​សំណល់​សរីរាង្គ​ ​ផ្លែឈើ​ ​ផ្កា​ ​ត្រូវ​ដាក់​ ​នៅ​ក្នុង​ថង់​ពណ៌​ខ្មៅ​

– ​សំរាម​ស្ងួត​៖​ ​ក្រដាស​ ​ក្រដាស​កា​តុង​ ​ឡាំង​ ​គ្រឿង​ប្លា​ស្ទីក​ ហ្វូ​ម​ ​ជ័រ​ ​ដែក​ ​កំប៉ុង​ ​ដប​…​ត្រូវ​ដាក់​ក្នុង​​ថង់​ពណ៌​ស​។​

​បញ្ជាក់​ ​៖​ ​ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រមូល​ ​និង​ដឹកជញ្ជូន​សំរាម​ ​សំណល់​រឹង​ ​ដែល​បាន​ដាក់​ក្នុង​ថង់​ដែល​បាន​កំណត់​ទាំង​០​២​ប្រភេទ​នេះ​តែប៉ុណ្ណោះ​ ​ទៅតាម​កម្មវិធី​ដាច់ដោយឡែក​ពី​គ្នា​។​ ​កា​រដាក់​សំរាម​ ​សំណល់​រឹង​ ​ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ​ ​និង​ពណ៌​ស​ ​ក្រុមហ៊ុន​នឹង​មិន​ប្រមូល​ឡើយ​។​ ​បងប្អូន​ប្រជាពលរដ្ឋ​ ​អាច​​​រក​ទិញ​ថង់​ទាំង​០​២​ព​ណ៍​ខាងលើ​នេះ​ ​នៅ​តាម​បណ្តា​ទី​ផ្សារ​នានា​។​

​៣​. ​ហាម​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ ​ដូចជា​ ​អំបែង​កញ្ចក់​ ​និង​សំណល់​មុត​ស្រួច​នានា​ ​លាយឡំ​ ​ជាមួយនឹង​សំរាម​សើម​ ​និង​សំរាម​ស្ងួត​។​ ​បញ្ជាក់​៖​ ​ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចូលក្នុង​ធុងសំរាម​ ​ឬ​ប្រអប់​ដោយឡែក​ឱ្យ​បាន​ ​ត្រឹមត្រូវ​ ​ក្រុមហ៊ុន​នឹង​ប្រមូល​នៅ​រៀងរាល់ថ្ងៃ​អាទិត្យ​។​ ​ក្នុង​ករណី​ទុកដាក់​ខុស​ពី​ការណែនាំ​នេះ​ ​ក្រុម​ការងារ​ផាក​ពិន័យ​ ​នឹង​ធ្វើ​កំណត់ហេតុ​អំពី​កំហុស​ឆ្គង​លើក​ទី​១​។​ ​បើ​នៅតែ​ទុកដាក់​ខុស​ទៀត​ ​នឹង​ទទួលការ​ផាក​ពិន័យ​ទៅ​តាមច្បាប់​ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​ ​ព្រមទាំង​ប្ដឹងទៅតុលាការ​ ​តាម​កំហុស​ជាក់ស្ដែង​។​

​៤​. ​ថង់​សំរាម​ ​សំណល់​រឹង​ ​ត្រូវ​ចង​មាត់​ឱ្យ​បាន​ជិត​ត្រឹមត្រូវ​ ​និង​មិន​ត្រូវ​ហែក​ឡើយ​។​

​៥. ​ក្រុម​តម្រូវ​៖​ ​មាន​ដូចជា​ ​ផ្សារ​ទំនើប​ ​ផ្សារ​រដ្ឋ​ ​ផ្សារ​ឯកជន​ ​អគារ​ពាណិជ្ជកម្ម​ ​សណ្ឋាគារ​ ​ផ្ទះសំណាក់​ ​អាគារ​ស្នាក់​នៅ​ ​ភោជនីយដ្ឋាន​ ​កន្លែង​កំសាន្ត​ ​សាលារៀន​ ​មន្ទីរពេទ្យ​ ​លំនៅ​ដ្ឋា​ន​ក្នុង​ ​បុរី​ ​សហគ្រាស​ ​រោងចក្រ​ ​សិប្បកម្ម​ ​អគារ​ក្រសួង​ ​ស្ថាប័នរដ្ឋ​ ​ត្រូវ​មាន​កាតព្វកិច្ច​ដាក់​ ​ធុងសំរាម​ដោយខ្លួនឯង​ជាចាំបាច់​។​

​៦​. ​ក្រុម​លើកទឹកចិត្ត​៖​ ​មាន​ដូចជា​ ​វត្តអារាម​ ​ព្រះវិហារ​ ​អាជីវកម្ម​លក់ដូរ​ចល័ត​ ​ផ្ទះ​ស្នាក់​នៅ​ទូទៅ​ ​និង​ផ្សារ​

​ក្រមួន​…​អាច​មាន​០​២​ប្រភេទ​៖​ ​ទី​១​. ​មាន​ធុងសំរាម​ខ្លួនឯង​ស្រាប់​ ​និង​ទី​២​. ​មាន​ធុង​ ​សំរាម​ដែល​ផ្តល់​ឱ្យ​ដោយ​ប្រតិបត្តិ​ករ​ថ្មី​ ​ដែល​អាច​ត្រូវ​បាន​រៀបចំ​ដាក់​ពង្រាយ​ជាពិសេស​ ​នៅ​តាម​តំបន់​ផ្ទះល្វែង​ខ្ពស់​ៗ​។​

​៧​. ​ត្រូវ​ទុកដាក់​សំរាម​ ​សំណល់​រឹង​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ទីកន្លែង​ដែល​បាន​កំណត់​ (​ទីតាំង​ទុកដាក់​ ​សំរាម​នឹង​ត្រូវ​បាន​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​ ​តាម​ការ​ជាក់ស្តែង​)​។​

​៨​. ​ហាម​ចោលសំរាម​ ​សំណល់​រឹង​ ​នៅ​មាត់​អណ្តូង​លូ​ ​ប្រឡាយ​ ​តាម​ទី​សាធារណៈ​ ​និង​តាម​អាង​ស្ដុក​ទឹក​ ​និង​ហាម​ដុត​សំរាម​ ​សំណល់​រឹង​ ​នៅ​រាជធានី​ភ្នំពេញ​ ​ជាកំហិត​។​

​៩​. កម្មវិធី​បញ្ចេញ​សំរាម​ ​សំណល់​រឹង​៖​ ​សំរាម​សើម​ – ​ខណ្ឌ​កណ្តាល​រាជធានី​ ​ចំនួន​០​៥​ ​រួម​មាន​៖​ ​ខណ្ឌ​ដូនពេញ​ ​ខណ្ឌ​ចំការមន​ ​ខណ្ឌ​៧​មករា​ ​ខណ្ឌ​ទួល​គោក​ ​និង​ខណ្ឌ​បឹង​កេងកង​៖​ ​ក្រុមហ៊ុន​នឹង​ប្រមូល​ ​និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​ ​នៅ​ពេលយប់​ ​ចាប់ពី​ម៉ោង​ ​៩​ដល់ម៉ោង​ ​៥​ ​ទៀបភ្លឺ​ ​ដូច្នេះ​ ​ម៉ោង​បញ្ចេញ​សំរាម​មាន​៣​ម៉ោង​ ​គឺ​៦​-​៩​យប់​។​ ​បញ្ចេញ​សំរាម​ខុស​ពី​​ម៉ោង​នេះ​ ​នឹង​ទទួលការ​ផាក​ពិន័យ​។​ ​ខណ្ឌ​ជាយ​រាជធានី​ ​ចំនួន​០​៩​ ​រួម​មាន​៖​ ​ខណ្ឌ​ឫស្សីកែវ​ ​ខណ្ឌ​សែន​សុខ​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​ខណ្ឌ​ដង្កោ​ ​ខណ្ឌ​ព្រែក​ព្នៅ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ខណ្ឌ​កំ​បូល​ ​ខណ្ឌ​មានជ័យ​ ​និង​ខណ្ឌ​ច្បារអំពៅ​ ​ក្រុមហ៊ុន​នឹង​ ​ប្រមូល​ ​និង​ដឹកជញ្ជូន​ ​ដូច​ខាងក្រោម​៖​

​ផ្លូវជាតិ​ ​ត្រូវ​ប្រមូល​ ​និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​ ​នៅ​ពេលយប់​ ​វេលា​ម៉ោង​ ​៩​យប់​ ​ដូច្នេះ​ ​ការ​បញ្ចេញ​ ​សំរាម​ត្រូវ​ចាប់ផ្តើម​ចន្លោះ​ពី​ម៉ោង​៦​យប់​ ​រហូតដល់​ម៉ោង​ ​៩​យប់​ ​ផ្លូវ​ធំ​ ​ត្រូវ​ប្រមូល​ ​និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ​ (​ពេលថ្ងៃ​ ​វេលា​ម៉ោង​ ​៨​ព្រឹក​ ​ឬ​ ​ពេលយប់​វេលា​ម៉ោង​៩​)​ផ្លូវ​រណប​៖​ ​ត្រូវ​ប្រមូល​ ​និង​ដឹកជញ្ជូន​រៀងរាល់​ ​០​២​ថ្ងៃ​/​១​ម្ដង​ (​ពេលថ្ងៃ​ ​វេលា​ម៉ោង​ ​៨​ព្រឹក​_​ឬ​ ​ពេលយប់​ ​វេលា​ម៉ោង​ ​៩​)។

​បញ្ចា​ក់​៖​ ​ម៉ោង​ពេល​បញ្ចេញ​សំរាម​ ​សំណល់​រឹង​ ​នឹង​ត្រូវ​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ ​និង​ប្រតិបត្តិ​ករ​ ​សំរាម​ ​សំណល់​វឹង​ស្ងួត​៖​ ​ក្រុមហ៊ុន​នឹង​ប្រមូល​ ​និង​ដឹកជញ្ជូន​ ​២​ដង​/​១​ស​ប្ដាហ៍ ​គឺ​នៅ​ប្រមូល​តាម​ការ​ជាក់ស្តែង​។​ ​រៀងរាល់ថ្ងៃ​ចន្ទ​ ​និង​ថ្ងៃសុក្រ​។​

​១​០​. ​ក្នុង​ការខក​ខានមិនបាន​បញ្ចេញ​សំរាម​ ​សំណល់​រឹង​តាម​ម៉ោង​ពេលកំណត់​ (​ពេលថ្ងៃ​ត្រឹម​ម៉ោង​ ​៨​ព្រឹក​ ​និង​ពេលយប់​ ​ត្រឹម​ម៉ោង​ ​៩​យប់​) ​ត្រូវ​រង់ចាំ​បញ្ចេញ​នៅ​វេន​ក្រោយ​ ​ហើយ​មិន​ត្រូវ​យក​សំរាម​នេះ​មក​ទុក​ ​គ្មាន​សណ្តាប់ធ្នាប់​ឡើយ​។​

​១​១​. ​ចំពោះ​សំណល់​ដើមឈើ​ ​និង​មែកឈើ​ ​ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យ​បាន​ត្រឹមត្រូវ​ ​រួច​ធ្វើការ​ទំនាក់ទំនង​ ​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​៨​១​ ​៦​៤​៦​២​២​២​ ​ឬ​ ​០​១​១​ ​៦​៤​៦​២​២​២​ ​ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ (​P​P​S​W​MA​) ​ដើម្បី​ធ្វើការ​ស្នើសុំ​ប្រមូល​ ​និង​ដឹកជញ្ជូន​ចេញ​។​

​១​២​. ​ចំពោះ​សំណល់​សំណង់​ ​អាចម៍ដី​ ​កំទេច​ថ្ម​ ​ខ្សាច់​… ​ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យ​បាន​ត្រឹមត្រូវ​ ​រួច​ធ្វើការ​ ​ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​៨​១​ ​៦​៤​៦​២​២​២​ ​ឬ​ ​០​១​១​ ​៦​៤​៦​២​២​២​ ​ឬ​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​ ​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ (​P​P​S​W​MA​) ​ដើម្បី​ធ្វើការ​ស្នើសុំ​ប្រមូល​ ​និង​ដឹកជញ្ជូន​ចេញ​។​

​១​៣​. ​ចំពោះ​សំណល់​ជា​គ្រឿង​សង្ហា​រឹម​ ​គ្រឿង​អេ​ឡិច​ត្រូនិ​ក​ ​គ្រឿង​អគ្គិសនី​ ​សំបក​កង់​ ​និង​វត្ថុ​កែច្នៃ​ឡើងវិញ​បាន​ ​ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យ​បាន​ត្រឹមត្រូវ​ ​រួច​ធ្វើការ​ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​និង​ ​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ ​តាមរយៈ​ទូរស័ព្ទ​លេខ​ ​០​៨​១​ ​៦​៤​៦​២​២​២​ ​ឬ​ ​០​១​១​ ​៦​៤​៦​២​២​២​ ​ឬ​កម្មវិធី​ ​ទូរស័ព្ទ​ដៃ​របស់​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​ ​សំណល់​រឹង​ ​រាជធានី​ភ្នំពេញ​ (​P​P​S​W​MA​) ​ដើម្បី​ធ្វើការ​ ​ស្នើសុំ​ប្រមូល​ ​និង​ដឹកជញ្ជូន​ចេញ​។​

​ក្នុង​ករណី​មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​នឹង​ធ្វើការ​ផាក​ពិន័យ​ទៅ​តាមច្បាប់​ ​និង​ ​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​ ​ព្រមទាំង​អនុវត្ត​វិធានការ​រដ្ឋបាល​ ​និង​វិធានការ​នានា​តាម​ការចាំបាច់​ដទៃទៀត​ ​ដូចជា​ ​ការ​បិទ​ការ​ធ្វើអាជីវកម្ម​ជា​បណ្ដោះអាសន្ន​ ​ជាដើម​ ​។​ ​សេចក្ដីណែនាំ​នេះ​ ​នឹង​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​១​ ​តទៅ​។​ ​នេះ​បើ​តាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​៕​