ដំណឹងល្អ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍១៥០នាក់ដល់និស្សិតរៀនចប់ នឹងមានការងារធ្វើប្រាក់ខែ៣០០-៤០០០ដុល្លារ

ភ្នំពេញ:ប៉ុន្មាននាទីមុននេះអ្នកឧកញ៉ាឡេង ណាវ៉ាត្រា បានប្រកាសលើផេកផ្ទាល់ខ្លួនលោកថាលោកនិងចូលរៀនថ្នាក់បរិញ្ញាបត្រក្នុងពេលឆាប់ៗនេះហើយ។ទន្ទឹមនឹងគ្នានោះដែរលោកសូមផ្ដល់អាហារូបករណ៍១៥០នាក់ដល់និស្សិតក្រីក្រដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

ជាមួយនិងការផ្ដល់អាហារូបករណ៍១៥០កន្លែងនេះ និស្សិតក្រីក្រទាំងនោះក៏ទទួលបានការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នកឧកញ៉ាហើយពួកគេនិងមានឱកាសបានធ្វើការងារជាមួយក្រុមហ៊ុនរបស់លោកដោយទទួលបានប្រាក់ខែពី៣០០ដុល្លារទៅ ៤០០០ដុល្លារហើយត្រូវមើលទៅតាមសមត្ថភាពរបស់ពួកគេថែមទៀតផង។

អ្នកឧកញ៉ាដែលមានប្រវត្តិចេញពីពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថាលោកផ្តល់អាហារូបករណ៍នេះអ្នកឧកញ៉ានិងចុះវាយតម្លៃដោយផ្ទាល់ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង ព័ត៌មានវិទ្យា។

នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់សិស្សានុសិស្សដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេសត្រូ វខិតខំប្រឹងប្រែងសិក្សាដើម្បីប្រលងយកសញ្ញាប័ត្រមុនឈានដល់ ការទទួលយកអាហារូបករណ៍នេះ ៕