​កំណាត់ផ្លូវ​ជាតិ​លេខ​៧​ ​ក្នុងស្រុក​ព្រៃ​ឈរត្រូវបិទបណ្ដោះអាសន្ន​ ក្រោយ​រង​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​

លោក​អ៊ុន​ ​ចាន់​ដា​ ​អភិបាល​ខេត្ត​កំពង់ចាម​ ​បាន​សម្រេច​បិទ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​កំណាត់ផ្លូវ​ជាតិ​លេខ​៧​ ​ត្រង់​បង្គោល​លេខ​៨​៩​ ​ដល់​បង្គោល​លេខ​៩​១​ ​ស្ថិតនៅ​ភូមិ​ខ្វិត​ធំ​ ​ឃុំ​ខ្វិត​ធំ​ ​ស្រុក​ព្រៃ​ឈរ​ជា​បណ្ដោះអាសន្ន​ ​បន្ទាប់ពី​ផ្លូវ​បាន​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​ជំនន់​ទឹកភ្លៀង​។​

​បើ​តាម​អភិបាល​ខេត្ត​កំពង់ចាម​ ​ការ​បិទ​បណ្ដោះអាសន្ន​នេះ​ ​គឺ​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ ​និង​រថយន្ត​ក្រុមហ៊ុន​ដឹកជញ្ជូន​ធ្ងន់​ធ្ងន់​គ្រប់​ប្រភេទ​ឆ្លងកាត់​ឡើយ​ ​។​

​ការ​សម្រេច​បិទ​នេះ​ធ្វើឡើង​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី​២​១​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​១​ ​ដោយ​បាន​បញ្ជាក់​ថា​ ​បច្ចុប្បន្ន​ខេត្ត​កំពង់ចាម​កំពុង​ទទួលរង​នូវ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ឥណ្ឌា​ ​ដែល​បណ្ដាល​ឱ្យ​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម​គំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​ ​ព្រមទាំង​ធ្វើ​ឱ្យ​លង់​លិច​ ​និង​ខូចខាត​ផ្លូវ​ ​។​

​លោក​អ៊ុន​ ​ចាន់​ដា​ ​អភិបាល​ខេត្ត​កំពង់ចាម​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ធានា​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ទប់​ស្កាត់​ការ​រង​ខូចខាត​ផ្លូវ​ ​រដ្ឋបាល​ខេត្ត​កំពង់ចាម​សូម​បិទ​កំណាត់ផ្លូវ​ជាតិ​លេខ​៧​ ​ត្រង់​បង្គោល​លេខ​៨​៩​ ​ដល់​បង្គោល​លេខ​៩​១​ ​ស្ថិតនៅ​ភូមិ​ខ្វិត​ធំ​ ​ឃុំ​ខ្វិត​ធំ​ ​ស្រុក​ព្រៃ​ឈរ​ជា​បណ្ដោះអាសន្ន​ ​និង​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ធុន​ធ្ងន់​ឆ្លងកាត់​ឡើយ​។​

​លោក​បន្ត​ថា​ ​សម្រាប់​អ្នក​ធ្វើដំណើរ​ឆ្លងកាត់​ចេញចូល​តាម​ចំណុច​ផ្លូវ​ដែល​ត្រូវ​បាន​បិទ​ ​ត្រូវ​វៀង​តាម​ផ្លូវជាតិ​លេខ​៦​០​ ​ផ្លូវជាតិ​លេខ​៧​០​ ​និង​ផ្លូវ​ខេត្ត​លេខ​២​៧​០​ ​ឆ្លងកាត់​តាម​ស្រុក​កង​មាស​ឆ្ពោះទៅ​រកា​កោង​ ​ខេត្ត​កណ្ដាល​ ​៕​