ក្រសួងវប្បធម៌សហការជាមួយបណ្តាអង្គទូតអាស៊ានដាំដើមឈើនិងជិះកង់អបអរសាទរទីក្រុងសៀម រាបជាទីក្រុងវប្បធម៌អាស៊ាន

ភ្នំពេញ:ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាមានតួនាទីជាប្រធានប្តូរវេនអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០២០-២០២២បានសហ ការជាមួយបណ្តាអង្គទូតអាស៊ាននិងប្រទេសដៃគូបានរួមគ្នាដាំដើមឈើនិងជិះកង់ក្នុងរមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោក ។

ពិធីនេះបានធ្វើឡើងកាលពីថ្ងៃទី១១ខែតុលា ឆ្នាំ២ ០២១ក្រោមវត្តមានលោក ស៊ុ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈជាតំណាងដ៏ខ្ពង់ខ្ព ស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រ ដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

លោក ស៊ុ ម៉ាប់ ក្នុងនាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថាទីក្រុងសៀមរាបត្រូវបានជ្រើសរើសជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០- ២០២២តាមរយៈកិច្ចប្រជុំលើកទី៩របស់ក្រុមរដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈពីព្រោះក្រុងសៀមរាបគឺជាអតីតរាជធានីនៃចក្រភពខ្មែរ សម្បូរទៅដោយមរតកវប្បធម៌ទាំងរូបីយនិងអរូបីយ ដែលជាគោលដៅទេសចរណ៍វប្បធម៌ធម្មជាតិដ៏ល្បី ល្បាញក្នុងពិភពលោក។

ដោយឡែកព្រឹត្តិការណ៍ដាំដើមឈើ និងជិះកង់ក្នុងរមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ពេល នេះជាកម្មវិធីមួយដែលក្រសួងវប្បធម៌រៀបចំឡើង ដើម្បីបង្ហាញពីសក្ដានុពលរបស់ក្រុងសៀមរាបដែ លជាទីក្រុងវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាទៅដ ល់ប្រទេសដែលជាសមាជិក៕