អាជ្ញាធរជាតិអប្សរាត្រៀមធ្វើការជួសជុលប្រាសាទ ព្រហ្មកិលដែលទ្រុឌទ្រោមខ្លាំង

ភ្នំពេញ: ដោយពិនិត្យឃើញប្រាសាទព្រហ្មកិល រងការខូចខាតទ្រុឌទ្រោមខ្លាំងថ្មធ្លាក់រាយប៉ាយនិងតួប៉មកណ្តាលបានបាក់រលួសអស់មួយចំហៀងទៅហើយនោះទើបក្រុមការងារធ្វើការជួសជុលបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា និងគណៈកម្មាធិការអន្តរជាតិ ICC-Angkor។

នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៊ឹម ថន អនុ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យាននិងបុរាណវិទ្យាបង្ការ។ប្រាសាទព្រហ្មកិលមានមុខងារជាមន្ទីរពេទ្យក្នុងរាជព្រះបាទជ័យវរ្ម័នទី៧គឺជាប្រា សាទតូចមួយមានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើងប្រាសាទអង្គរវត្ត។

លោក ស៊ឹម ថន និយាយបន្តថាក្នុងដំណើរការជួស ជុលនឹងគ្រោងប្រើពេល១ឆ្នាំដោយបែងចែកការជួ សជុលជា៣ដំណាក់កាល រួមមាន៖

ទី១.ការរៀបចំឯកសារធ្វើកំណាយសិក្សាពីរចនាស ម្ពន្ធរបស់ប្រាសាទបែងចែកលេខរៀង និងផ្គុំថ្ម,ទី.២ ចាប់ផ្តើមរៀបផ្គុំថ្មសាកល្បង និងរៀបចំពង្រឹងគ្រឹះ និងទី៣.គឺរៀបចំថ្មទាំងអស់ដែលបានរកឃើញដា ក់ចូលទីតាំងដើមវិញ៕