EDC ប្រកាសផ្អាកការផ្គត់ផ្គង់ភ្លើងបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP420 ដោយសារទឹកជំនន់

អគ្គិសនីកម្ពុជា កាលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២០:១៥នាទីយប់ បានប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP420 ។

អគ្គិសនីកម្ពុជា អះអាងថា ដោយសារទឹកជំនន់មានការជន់លិចខ្លាំង ដើម្បីការពារសុវត្ថិភាពពីការឆ្លងចរន្តអគ្គិសនី ព្រមទាំងហានិភ័យផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ ដែលមានទីតាំងស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ហេតុនេះ ទើបប្រកាសផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខP420នេះ។

អគ្គិសនីកម្ពុជាបន្តថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថាអាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណា អគ្គិសនីកម្ពុជានឹងជូនដំណឹងនេះទៅកាន់អតិថិជនជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ អគ្គិសនីកម្ពុជា ក៏សូមសារធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ។

សូមជម្រាបថា នៅពេលដែលទឹកជំនន់ចាប់ផ្តើមស្រកចុះវិញ ហើយក្រុមការងារបច្ចេកទេសពិនិត្យឃើញថា អាចនឹងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនប្រើប្រាស់ឡើងវិញបាននៅពេលណាអគ្គិសនីកម្ពុជានឹងជូនដំណឹងនេះទៅកាន់អតិថិជនជាបន្តបន្ទាប់ទៀត៕