ស្ពានឬស្សីកែវ ដែលឆ្លងកាត់ទន្លេសាប នឹងសាងសង់រួច នាខែមិនា ឆ្នាំ២០២៣

ការដ្ឋានស្ពាន​ឬស្សីកែវ ដែលឆ្លងកាត់ទន្លេសាប ត្រង់ប្រសព្វផ្លូវជាតិលេខ៥ ក្បែរស្ពានបាឡេបច្ចុប្បន្ន គិតមកទល់នេះ សាងសង់សម្រេចបានប្រមាណបាន៥៩% ហើយ ខណៈនៅខែមិនាឆ្នាំ២០២៣ខាងមុខនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង។

បើតាមការឲ្យដឹងពី មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា «បើត្រឹមថ្ងៃទី២៣ខែតុលាឆ្នាំ២០២១ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៥៩% ។ ការដ្ឋាន នឹងបញ្ចប់ការសាងសង់នៅខែមិនាឆ្នាំ២០២៣ខាងមុខ» ។

គួរបញ្ជាក់ថា គម្រោងស្ពាននេះ នឹងបង្កើតលំហូរចរាចរថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦នៃខណ្ឌជ្រោយចង្វារ ហើយក៏ជាការបង្កើតផ្លូវថ្មីតភ្ជាប់ចរាចរក្នុងទីក្រុងទៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAME ២០២៣ ខាងមុខ៕