អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឧបត្ថម្ភ២០ លានរៀនដល់ក្មេងប្រុសពាក់កាតចាក់វ៉ាក់សាំងក្នុងថង់ឈរតម្រង់ជួរត្រៀមចូលរៀន

ភ្នំពេញ:អ្នកឧកញ៉ា ឡេ ង ណាវ៉ាត្រា កាលពីយប់ថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២១បានប្រកាសឧបត្ថម្ភស ម្ភារៈចំនួន២០លានរៀនដល់ក្មេងប្រុសដែលពាក់កា តវ៉ាក់សាំងជំងឺកូវីដ-១៩នៅក្នុងថង់ហើយឈរតម្រ ង់ជួរត្រៀមចូលរៀន។

ការប្រកាសរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នេះគឺបន្ទាប់មានការបង្ហោះចែករំលែករូបភាពរបស់ក្មេ ងប្រុសរូបនេះ បង្ករឲ្យមានការចាប់អារម្មណ៍យ៉ាង ច្រើនលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងបែប នេះថាក្មួយប្រុសពូជួយសម្ភារៈក្មួយ២០លានរៀនសម្រាប់ការសិក្សានិងឪពុកម្ដាយរបស់ក្មួយការពិតទៅក្មួយមានសំណាងណាស់ដែលមានឱកាសចូ លរៀន ។

អ្នកឧកញ៉ាបន្តថាក្មួយត្រូវតែតស៊ូរ បើប្រទេសយើងគ្មានសន្តិភាពទេសូម្បីការរៀនសូត្រក៏យើងមិនអាចរៀនបានដែរពូគ្មានពាក្យអ្វីច្រើនទេមានតែពាក្យថាក្មួយតស៊ូ។សូមគ្រួសារឬតំណាងគាត់ ទាក់ទងក្រុម ការងារពូ ០៧០ ៤៥១ ៤០០។

សូមបញ្ជាក់ថាកុមារារូបនេះមានឈ្មោះ គង់ សីហា បច្ចុប្បន្នអាយ០៧ ឆ្នាំសិក្សាថ្នាក់ទី១នៅសាលាបឋ មសិក្សាជ័យនិងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប៕