ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃ២៣ខាងមុខនេះ

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងប្រកាសបើកសម្ពោធដាក់ឣៅយប្រើប្រាស់ជាផ្លូវការ នាថ្ងៃ២៣ ខែវិច្ឆិកាឆ្នាំ២០២១ ខាងមុខនេះ ក្រោមវត្តមាន សម្តេច ហ៊ុន សែន។

បើតាមឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលព្រឹក ថ្ងៃ ទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះក្នុងឪកាសញ្ជើញចុះពិនិត្យទីតាំង រៀបចំ វេទិកាពិធីសម្ភោធដាក់ឲ្យប្រេីប្រាស់ ជាផ្លូវការ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារនេះ។

គួរបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប១.១៣១ម៉ែត្រ និងទទឹង១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នឹងប្រើប្រាស់រយៈពេលក្នុងសាងសង់ចំនួន៤២ខែ។ ។ ការស្ថាបនាស្ពាននេះ ចំណាយថវិកាអស់ជិត ៥៧លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន៕