ដំណើរការជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តីសម្រេចបានជាង៣០ភាគរយ

ភ្នំពេញ:ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរាកំ ពុងយកចិត្តទុកដាក់ជួសជុលខ្លោងទ្វារខាងលិចប្រាសាទបន្ទាយក្តី ដែលទទួលរងការខូចខាតធ្ងន់ ធ្ងរប្រឈមនឹងគ្រោះថ្នាក់ខ្លាំង។នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរជាតិអប្សរា។

ប្រភពឲ្យដឹងទៀតថាការជួសជុលបានចាប់ដំណើ រការពីខែតុលាឆ្នាំ២០២១មកឃើញថាខ្លោងទ្វារមានការខូច ខាតខ្លាំងនិងរចនាសម្ពន្ធសំណង់ដែលមា នភាពស្មុគស្មាញ។ រហូតមកដល់ពេលនេះការងារសម្រេចបានជាង៣០ភាគរយហើយ។

ដោយឡែក ការងារដែលត្រូវអនុវត្តបន្តដូចជាធ្វើ ការសិក្សាដើម្បីពង្រឹងរចនាសម្ពន្ធផ្នែកខាងក្រោម និងជួសជុលពង្រឹងខ្លោងទ្វារទាំងមូលឡើងវិញ គ្រោ ងបញ្ចប់នាដំណាច់ឆ្នាំ២០២២ខាងមុខ៕