ក្រសួង កំពុងពន្លឿនការងារសាងសង់ និងជួសជុលថែទាំផ្លូវថ្នល់ជាតិតាមបណ្តាខេត្តទាំ១២នេះ

មន្ទីរសាធារណការ និងដឹកជញ្ជូននៅបណ្តាខេត្តចំនួន១២ បាននិងកំពុងបន្តចុះអនុវត្តកិច្ចការងារសាងសង់ ជួសជុលថែទាំផ្លូវថ្នល់ជាតិ តាមបណ្តាខេត្ត ដោយយកចិត្តទុកដាក់ ដើម្បីជួយសម្រួលការដឹកជញ្ចូនឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល។

ជាក់ស្តែងកាលពីថ្ងៃទី១២-១៨ ខែវិច្ឆិកា  ឆ្នាំ២០២១ មន្ទីរសាធារណការ និងដឹកជញ្ជូន  ខេត្តកំពង់ឆ្នាំង តាកែវ កោះកុង ប៉ៃលិន ក្រចេះ បន្ទាយមានជ័យ ឧត្តរមានជ័យ  ព្រះវិហារ ត្បូងឃ្មុំ រតនគីរី កែប និងខេត្តស្ទឹងត្រែង   បានខិតខំយកចិត្តទុកដាក់ថែទាំលើ កំណាត់ផ្លូវជាតិលេខ២  លេខ៥ លេខ៦ លេខ៧ លេខ៨ លេខ៩ លេខ៣៣  លេខ២ លេខ៥៦ លេខ៥៧ លេខ៥៩ លេខ៦៨ លេខ៣៣A លេខ៦២ លេខ៦៤ លេខ៩២ លេខ៩៤ លេខ៩៥ លេខ៦៧ លេខ៧២ លេខ៧៣  លេខ៧៦ លេខ៧៨ លេខ៤៨ លេខ៧៨-៥ លេខ៤៨-៥ លេខ៥០C១ និងផ្លូវថ្នល់មួយចំនួនផ្សេងទៀតដែលបានរងការខូចខាត  លើកំណាត់ផ្លូវខ្លះក្លាយជាជង្ហុកសំបុកមាន់ ក៏ត្រូវបានក្រុមការងារមន្ទីរចុះថែទាំជួសជុល ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល ។

ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់ធូរស្រាលពីកម្ពុជា សូមបងប្អូនប្រជាពលរដ្ឋរក្សាអនាម័យឱ្យបានជាប់ជានិច្ច និងគោរពតាមគោលការណ៍រាជរដ្ឋាភិបាល  ៣ការពារ  ៣កុំ និងចូលរួមចាក់វ៉ាក់សាំង តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ឱ្យបានគ្រប់ៗគ្នា។

ប្រសិនជួបបញ្ហាផ្លូវថ្នល់ខូច មានជង្ហុកសំបុកមាន់ សូមថតរាយការណ៍មកក្រសួង ដោយប្រើប្រាស់កម្មវិធីថែទាំផ្លូវ  (Road Care Mobile App) ដើម្បីចូលរួមថែរក្សាផ្លូវថ្នល់របស់យើង អាចប្រើប្រាស់បានយូរអង្វែង៕