
ភ្នំពេញ:នៅក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ខែមករាឆ្នាំ២០ ២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងនាំយកអំណោយមនុស្សធម៌របស់រាជ រដ្ឋាភិបាលនិងប្រជាជនកម្ពុជាប្រគល់ជូនសាធារ ណរដ្ឋសហភាពមីយ៉ាន់ម៉ាដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
សម្រប់ជំនួយម៉ាសនិងបរិក្ខារវេជ្ជសាស្រ្តទាំងនេះរួ មមានម៉ាសចំនួន៣លាន, ម៉ាស់N95 ចំនួន២សែ ន, វែនតា ការពារចំនួន១សែន,សំលៀកបំពាក់ការ ពារសុវត្ថិភាពចំនួន៣ម៉ឺន,របាំងការពារមុខចំនួន ៣ម៉ឺន,ស្បែកជើងវែងចំនួន៣ពាន់សម្រាប់,ម៉ាស៊ីនជំនួយដកដង្ហើមចំនួន៥០គ្រឿង,ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន៥០គ្រឿងនិងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិចំនួន៥០គ្រឿង។
សូមបញ្ជាក់ថានេះគឺជាលើកទី៣ហើយដែលរាជរ ដ្ឋាភិបាលកម្ពុជាបានផ្តល់ ជំនួយជាម៉ាសនិងបរិក្ខារវេជ្ជសាស្រ្តបែបនេះទៅដល់ប្រទេសមីយ៉ាន់ម៉ាដើ ម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ -១៩៕