សម្តេច ហ៊ុន សែន៖« ថ្ងៃនេះ សិស្សជាង៣លាននាក់ ចូលរួមបើកបវេសនកាល មិនមានអ្នកឆ្លងកូវីដទេ»

ប្រមុខរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃនេះ គឺជាថ្ងៃបើកបវេសនកាល ឆ្នាំសិក្សាដំបូង តែសិស្សជាង ៣ លាននាក់ មិនទាន់រកឃើញកើតជំងឺកូវីដទេ នេះជាការគ្រប់គ្រងដ៏ល្អមួយ ពីតួអង្គពាក់ព័ន្ធ។​

នេះបើតាមការឲ្យដឹងពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណ នាថ្ងៃទី១០ មករា ២០២២។

នាឪកាសនោះ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«ថ្ងៃនេះ បើកបវេសនកាលសិក្សាដំបូង តែសិស្សជាង ៣ លាននាក់ មិនទាន់រកឃើញកើតកូវីដទេ នេះជាការគ្រប់គ្រងដ៏ល្អមួយ ដែលសុំសរសើរ ដល់គ្រប់តួអង្គពាក់ព័ន្ធ និង ប្រជាពលរដ្ឋដែលចូលរួមជាមួយកម្ពុជា និង ចេះការពារខ្លួន ដោយសារយើង មើលអត់ឃើញលើបញ្ហាកូវីដ១៩នេះទេ ហើយយើងត្រូវបន្តខិតខំការពារពារខ្លួន ដែលមានការពាក់ម៉ាស់ លាងដៃ ជាមួយអាកុល និង មិនទៅកន្លែងមនុស្សច្រើន»៕