ជប៉ុន កំពុងជំរុញការជួសជុលប្រាង្គកណ្តាល ​នៃប្រាសាទតុបខាងលិចដែលដួលរលំស្ទើរទាំងស្រុង

អាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងជំរុញការងារជួសជុលប្រាង្គកណ្តាល​នៃប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរដោយការដួលរលំស្ទើរទាំងស្រុង។នេះបើតាមការឲ្យដឹងរបស់អាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរជាតិអប្សរា ក៏បានឲ្យដឹងថា ក្នុងដំណើរការជួសជុលនេះ មានការលំបាកយ៉ាងខ្លាំង និងប្រើពេលវេលាយូរ ដោយថ្មប្រាសាទមួយចំនួនធំ​​​​ត្រូវបាត់បង់និងខូចគុណភាព រហូតមកដល់ពេលនេះការងារជួសជុលសម្រេចបានជិត៨០ភាគរយហើយ។

ដោយឡែកការងារដែលនៅសេសសល់ដូចជាការរៀបតួប្រាសាទឡើងវិញពីហោជាងទៅដំបូលខាងលើ គ្រោងនឹងបញ្ចប់នាពាក់កណ្តាលឆ្នាំ២០២២ខាងមុខ៕