កូនប្រុសទី២ទើបសម្រាលបាន៣ថ្ងៃថៅកែហាងពេជ្រល្បីឈ្មោះCSNJស្កាត់ទៅរកលោកជំទាវ ហ៊ុ ន ស៊ីណាត ដល់ភូមិគ្រឹះដើម្បីធ្វើរឿងមួយនេះ

ភ្នំពេញ:កាលពីថ្ងៃទី១៥ខែមករាឆ្នាំ២០២២កន្លង ទៅលោក ចិន សំណាង ដែលជាថៅកែហាងពេជ្រល្បីឈ្មោះកណ្តាលក្រុងភ្នំពេញ(CSNJ)ទទួលបា នកូនប្រុសទី២ម្នាក់ទៀតជាចំណងដៃដោយទារក និងម្ដាយមានសុខភាពល្អក្រោមការមើលថែនិងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។

ការទទួលបានកូនប្រុសម្នាក់ទៀតនេះដែរធ្វើឲ្យលោ ក ចិន សំណាង រំភើបយ៉ាងខ្លាំងញញឹមបិទមាត់មិ នជិតនោះទេ។ភ្លាមៗនេះដើម្បីជាសិរីសួរស្ដីនិងជ័ យមង្គលដល់កូនប្រុសនិងក្រុមគ្រួសារទាំងលោក ជាមួយភរិយាជាទីស្រឡាញ់ក៏បានគិតគ្នានាំយកអំ ណោយទៅប្រគល់ជូនលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីទទួលបានពរជ័យពីលោកជំទាវដល់ភូមិគ្រឹះតែម្ដង។

លោក ចិន សំណាង បានឲ្យដឹងថា” ការប្រគល់អំ ណោយរបស់ខ្ញុំបាទ ចិន សំណាង អគ្គនាយក្រុម ហ៊ុនន ពេជ្រ CSNJ និងហាងពេជ្រ CSNJនេះគឺ ដោយមើលឃើញអ្នកម្តាយ ជំទាវហ៊ុន ស៊ីណាត គឺ ជាថ្នាក់ដឹកនាំដ៏គំរូដែលតែងតែចុះជួយដល់ប្រជាព លរដ្ឋគ្រប់ទីកន្លែងគ្រប់ពេលវេលារចុះជួយអ្នកខ្វះ ខាត អ្នកក្រីក្រ ដោយមិនខ្លាច នឿយហត់ ដូចនេះហើយទើបកូនក្នុងនាមជាម្ចាស់ហាងពេជ្រសូមចូល ឥតរួមចំនែកនូវថវិការនិងសម្ភារៈផ្ទាល់ខ្លួនដើម្បីចូ លរួមចំនែកជាមួយសកម្មភាពមនុស្សធម៌របស់អ្នក ម្តាយ។ ក្នុងឱកាសដែលកូនទទួលបានកូនប្រុសទី២ជាចំណងដៃ។

ក្នុងនោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានមានប្រ សាសន៍ថាអំណរគុណចំពោះកូន ចិន សំណាងអ គ្គនាយក្រុមហ៊ុន ពេជ្រ CSNJនិងហាងពេជ្រ CS NJ បានជួយឧបត្ថម្ភគ្រឿងឧបភោគនិងគ្រឿងបរិ ភោគផ្នែកសកម្មភាពមនុស្សធម៌ដល់ម៉ែដើម្បីយកទៅចុះជួយប្រជាពលរដ្ឋក្រីក្រដែលគាត់ខ្វះខាតក្នុងកាល:ទេស:កូវីដនេះ។

អំណោយដែលកូនប្រគល់ជូនម៉ែ មានដូចជា”អង្ករចំនួន៦តោនស្មើនឹង៦០០០kg -ត្រីខ ចំនួន៦០កេ ស មី ៦០កេសតូច ទឹកបរិសុទ្ធ៦០កេសនិងថវិកា។ ដូច្នេះក្នុងឱកាសនេះម៉ែគ្មានពាក្យអ្វីក្រៅពីជូនពរឲ្យកូនទាំងពីរ ព្រមទាំងចៅប្រុសចៅស្រីទាំងពីមានសុខភាពល្អជួបតែសេចក្ដីសុខគ្រប់ប្រកា។ ពិសេសចៅប្រុសទើបសម្រាលបាន២ថ្ងៃសូមចៅនាំលាភនាំជ័យសិរីមង្គលដល់លោកឪពុកអ្នកម្ដាយ។ សូមឲ្យមានអតិថិជនចូលមកកាន់តែច្រើនមកជាវពេជ្រនៅហាងកូន”៕