
បាត់ដំបង ៖ បន្ទាប់ពីទទួលបានទឹករង្វាន់ធំចំនួន ២០០លានរៀល ស្មើនឹងប្រមាណ ៥ម៉ឺនដុល្លារ ពីកំប៉ុងចេះច្រៀងរបស់ភេសជ្ជៈគោជល់កាលពី ២ សប្ដាហ៍មុននោះ ពេលនេះលោក ឡាច បូរី ដែលជាមហាសេដ្ឋីទី២របស់ភេសជ្ជៈគោជល់ បានចាប់ផ្តើមអនុវត្តតាមផែនការជីវិតថ្មីដូចក្ដីស្រមៃរបស់ខ្លួន ដោយចាប់ផ្តើមពីការទិញដីសម្រាប់សាងសង់ផ្ទះមួយដ៏សមរម្យសម្រាប់រស់នៅ និងការបង្កើតអាជីវកម្មផ្ទាល់ខ្លួនដើម្បីអាចទទួលបានចំណូលផ្គត់ផ្គង់ជីវិភាពគ្រួសារឱ្យមានភាពល្អប្រសើរជាងពេលមុន។
ខុសប្លែកកាលពីមុនដែលជាអតីតកូនកំព្រាឪពុក-ម្តាយតាំងពីតូចរហូតមានប្រពន្ធហើយនៅតែបន្តភាពក្រខ្សត់លំបាកតោកយ៉ាក រស់នៅក្នុងផ្ទះជួលសង់ពីឈើដ៏ចាស់ក្នុងតំបន់ដាច់ស្រយ៉ាល ជាមួយនឹងការរកចំណូលបានត្រឹម៣ម៉ឺនរៀលក្នុងមួយថ្ងៃដោយការស៊ីឈ្នួលដកដំឡូងមីនោះ ពេលនេះលោក ឡាច បូរី និងភរិយា បានរៀបចំផែនការជីវិតថ្មីដូចក្ដីស្រមៃរបស់ខ្លួនហើយ។
លោក ឡាច បូរី បានប្រាប់ថា ៖ «ក្រោយទទួលបានប្រាក់រង្វាន់ ២០០លានរៀលពីភេសជ្ជៈគោជល់ ខ្ញុំបានទិញដីមួយកន្លែងសម្រាប់សាងសង់ផ្ទះដ៏សមរម្យមួយសម្រាប់រស់នៅ ហើយបានយកលុយមួយចំនួនធ្វើជាដើមទុនរកស៊ីដោយការបើកហាងលក់បាយ-ម្ហូប និងសាច់អាំង ដែលជាអាជីវកម្មមួយថ្មីសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត»។
លោកបានបន្តថា ៖ «ពីមុនខ្ញុំបានត្រឹមតែគិតថា ចង់បានដី ចង់បានផ្ទះផ្ទាល់ខ្លួន ប៉ុន្តែគ្មានលទ្ធភាពនោះទេ មានតែទ្រាំរស់នៅជាមួយប្រពន្ធកម្សត់នៅក្នុងផ្ទះជួលតែប៉ុណ្ណោះ ប៉ុន្តែពេលនេះ ភេសជ្ជៈគោជល់បានបំពេញក្ដីស្រមៃរបស់ខ្ញុំ និងគ្រួសារបានហើយ….អរគុណភេសជ្ជៈគោជល់ ដែលបានផ្តល់នូវអ្វីៗគ្រប់យ៉ាងសម្រាប់ជីវិតខ្ញុំ»។
ដោយឡែក អ្នកនាង ស៊ិន ធារី ដែលត្រូវជាភរិយារបស់លោក ឡាច បូរី ក៏បាននិយាយផងដែរថា ៖ « កាលពីដំបូងឡើយខ្ញុំនៅតែគិតថា ជាការយល់សប្តិ ហើយក៏មិនជឿជាក់ថាប្ដីខ្ញុំមានវាសនាត្រូវរង្វាន់ធំដែលទទួលបានទឹកប្រាក់ ២០០ លានរៀលដែរ ប៉ុន្តែពេលនេះខ្ញុំជឿហើយ ជឿជាក់ ១០០ ភាគរយ ព្រោះគោជល់បាននាំលាភ នាំសំណាងមកឱ្យប្ដីខ្ញុំ! ហើយចំពោះការឈ្នះរង្វាន់នេះ ពិតជាងងាយស្រួល និងគ្មានលក្ខខណ្ខពិតបានអ្វីទាំងអស់! គ្រាន់តែគាស់ និងពិនិត្យមើលក្រោមក្រវិលកំប៉ុងគឺជាការស្រេច។
ឥលូវនេះ ប្ដីខ្ញុំបានទិញដី និងរៀបចំសាងសង់ផ្ទះ គាត់បានបង្កើតអាជីវកម្មឱ្យខ្ញុំទៀត ហើយថែមទាំងបានជួយដល់បងប្អូនសាច់ញាតិខ្ញុំមួយចំនួនទៀតផង។ ខ្ញុំពិតជាអរគុណខ្លាំងមែនទែនចំពោះក្រុមហ៊ុនភេសជ្ជៈគោជល់ ដែលបង្កើតកម្មវិធីដ៏អស្ចារ្យមួយនេះ….. គោជល់ មានរង្វាន់ពិត ចែកពិត…និងងាយស្រួលឈ្នះ៕