ផលិតផលគ្រឿងសម្អាងធម្មជាតិ “Think Nature” បើកសម្ពោធហាងថ្មីនៅផ្សារទំនើប Midtown

Think Nature គឺជា​ម៉ាក​ផលិតផល​ធម្មជាតិ រួមមាន​ផលិតផល​ថែរក្សា​សក់​ដែល​ជួយ​កាត់បន្ថយ​សក់​ជ្រុះ​យ៉ាង​មាន​ប្រសិទ្ធភាព ព្រមទាំង​ផលិតផល​ថែរក្សា​ស្បែក​ដែល​ជួយ​ឲ្យ​ស្បែក​ស​ម៉ដ្ឋ​រលោង​តាមបែប​ធម្មជាតិ និង​កាត់បន្ថយ​ស្នាម​ជ​ជ្រីវជ្រួញ។ឥឡូវនេះ​ផលិតផល​គ្រឿងសម្អាង​ធម្មជាតិ​របស់​ប្រទេស​កូរ៉េ​ដែល​ល្បីល្បាញ​នៅ​ប្រទេស​កូរ៉េ ចិន និង​តៃវ៉ាន់​រួចមកហើយ​មួយ​នេះ​បាន​បើក​ដំណើរការ​ហាង​ទី១ របស់ខ្លួន​នៅ​ផ្សារ​ទំនើប Midtown។

ជាពិសេស​ក្នុង​ដំណើរការ​នៃ​ការបើក​សម្ពោធ​ហាង​សាកល្បង Think Nature នឹង​ផ្តល់នូវ​កម្មវិធីពិសេសៗដូចជា ទិញ១ថែម១ ព្រមទាំង​ទទួល​កាដូផ្សេងៗជាច្រើន​រាល់​ការចំណាយ​ចាប់ពី ១០ដុល្លារ ដល់ ៥០ដុល្លារ។ កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី២៦ ខែឧសភា ឆ្នាំ ២០១៩ ដល់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១។

ផលិតផល Think Nature ជា​ផលិតផល​ថែរក្សា​សក់ និង​រាងកាយ​ដែលមាន​សុវត្ថិភាព​បំផុត​សម្រាប់​ទារក ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​គិតពី​សម្រស់​ផង និង​សុខភាព​ផង​នៅក្នុង​ប្រទេស​កម្ពុជា​ព្រោះ​វា​ជា​ផលិតផល​ដែល​គ្មាន​សារ​ធាតុគីមី​គ្រោះថ្នាក់​ដល់​សុខភាព គ្មាន​ពណ៌ និង​ក្លិន​សិប្បនិម្មិត​ឡើយ។

ការផ្តល់ជូន​កម្មវិធី​ពិសេស​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​អតិថិជន​ទាំងអស់​ដែល​ចាប់អារម្មណ៍​ចំពោះ​ផលិតផល​ធម្មជាតិ Think Nature នេះ។ អាសយដ្ឋាន៖ ហាង G14 ក្នុង​ផ្សារ​ទំនើប Midtown ផ្លូវ ២០០៤ កែង​ផ្លូវ​១៣B សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ៕