
ដូចប្រិមិត្តបានជ្រាបហើយថា នៅលើបណ្តាញសង្គមហ្វេសប៊ុក, Twitter ឬ Google ដោយគ្រាន់តែសរសេរពាក្យ «Cambodian Boy» យើងនឹងឃើញព័ត៌មានសម្បូរបែបទាក់ទងនឹងកុមារា ធុច សាលីក។ ក្មេងប្រុសវ័យ១៤ឆ្នាំពីខេត្តសៀមរាបរូបនេះ កំពុងល្បីល្បាញយ៉ាងខ្លាំងនៅលើអ៊ីនធ័រណិត ដោយសារសមត្ថភាពក្នុងនិយាយរហូតដល់ទៅជាង១០ភាសា។
កុមារា សាលីក កើតឡើងបន្ទាប់ពីការបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុករបស់ភ្ញៀវទេសចរម៉ាឡេស៊ីម្នាក់។ ក្នុងវីដេអូ អ្នកទេសចរដែលមានគណនីបណ្តាញសង្គមឈ្មោះ Venus GWC បានសាកល្បងសមត្ថភាពភាសាបរទេសរបស់កុមារ សាលីក ដែលលក់វត្ថុអនុស្សាវរីយ៍នៅប្រាសាទតាព្រហ្ម ខេត្តសៀមរាប។ កុមារា សាលីក និងគ្រួសារ ក៏ត្រូវបានទូរទស្សន៍មួយនៅក្រុងប៉េកាំង អញ្ជើញទៅសម្ភាស និងច្រៀង ពីព្រោះក្នុងឃ្លីបវីដេអូដែលថតដោយទេសចរម៉ាឡេស៊ី គេក៏បានឃើញសមត្ថភាព សាលីក ច្រៀងភាសាចិនផងដែរ។
បច្ចុប្បន្នភាព កុមារ សាលីក ទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសចិនយ៉ាងមានភាពកក់ក្ដៅ។ ក្នុងភាពរីកចម្រើនរបស់កុមារារូបនេះ សារព័ត៌មានចិន CCTV បានអះអាងថា ក្មេងប្រុសរូបនេះពិតជាមានទេសកោសល្យខ្ពស់គួរឱ្យកត់សម្គាល់ និងជាធនធានមនុស្សកម្រសម្រាប់ប្រទេសជាតិ។ នៅខែក្នុងអំឡុងខែ ឧសភានេះ កុមារា សាលីក ត្រូវបានរដ្ឋាភិបាលចិនឧបត្ថម្ភផ្តល់កន្លែងស្នាក់នៅក្នុងសាលាភាសាបរទេសមួយ នៅក្នុងស្រុក ហ្សូជី ខេត្ត ចឺជាំង ប្រទេសចិនភាគខាងកើត ដើម្បីសិក្សាកម្មវិធីអប់រំឯកជននៅប្រទេសចិន៕