
រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសកាលពី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ថាប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងជ្រលងសម្ពាធទាប ខណៈខ្យល់មូសុងនីរតីបង្កើនឥទ្ធិពលមកលើតំបន់មាត់សមុទ្រ អាចបង្កជាភ្លៀងធ្លាក់កម្រិតទូទាំងប្រទេស ដូច្នេះសូមប្រយ័ត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសតំបន់សមុទ្រនឹងមានទឹករលកខ្ពស់ៗ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកបញ្ជាក់ដូចខាងក្រោមនេះថា៖ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែមិថុនា ភ្លៀងនៅបន្តធ្លាក់រាយប៉ាយបានច្រើន ក្នុងក្របខណ្ឌទូទាំងប្រទេស។ តាមបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ តំបន់ទំនាបកណ្ដាលភាគខាងកើតជាប់ប្រទេសវៀតណាមភ្លៀងធ្លាក់ក្នុងបរិមាណពីមធ្យមទៅបង្គួរ ដោយកើនឡើងជាលំដាប់។ ទន្ទឹមនោះកន្លែងខ្លះអាចមានបរិមាណច្រើន។ ក្នុងនោះ តាមបណ្តាខេត្តនៅភាគពាយ័ព្យ ភ្លៀងក៏បង្កើនក្នុងកម្រិតពីខ្សោយទៅបង្គួរ និងរាយប៉ាយបានប្រសើរជាងរយៈពេលកន្លងទៅ។
ដោយឡែកតាមបណ្ដាខេត្តភាគខាងលើនៅឦសានជាប់វៀតណាម ភ្លៀងនឹងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម។ អ្វីដែលគួរប្រុងប្រយ័ត្ន គឺបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតែម៉ូតូកើតមាន ខណៈនៅលើផ្ទៃសមុទ្រ នៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែមិថុនា ផ្ទៃមេឃមានពពកមីរដេរដាស់ លាយឡំនឹងភ្លៀងខ្យល់បោកបក់ខ្លាំងនិងមានរលកខ្ពស់៕