ដកតំណែងប៉ូលិសម្នាក់ភ្លាមៗ ក្រោយផាកពិន័យមិនត្រឹមត្រូវ មិនចេញបង្កាន់ដៃ តាមការកំណត់

រាជធានីភ្នំពេញ៖ បន្ទាប់ពីមានគេបង្ហោះរឿងសកម្មភាព​មន្ត្រី​ប៉ូលិសម្នាក់ផាកពិន័យ​អ្នកជិះ​ម៉ូតូ ៥ ម៉ឺនរៀល ហើយ​ត្រូវគេ Share ពេញបណ្ដាញសង្គមនោះ ពេលនេះលោក​ឧត្តមសេនីយ៍​ឯក ស ថេត អគ្គស្នងការរង និង​ជាស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​សម្រេច​ផ្អាក​ការងារ​បណ្តោះអាសន្ន​ដល់​មន្ត្រី​រូប​នោះ​ហើយ។ ​

មន្ត្រីប៉ូលីសដែលត្រូវ​ផ្អាក​ការងារ​បណ្តោះអាសន្នមានឈ្មោះថា ស៊ីម ប៊ុនធឿន នាយ​រង​ផ្នែកការពារ និង​អន្តរាគមន៍​ចំណុះ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ យោងតាម​លិខិតនោះ បានបញ្ជាក់ថា សាមីខ្លួន​ (លោក ស៊ីម ប៊ុនធឿន) ត្រូវមក​បង្ហាញ​មុខ​នៅ​​ការិយាល័យ​បុគ្គលិក រៀងរាល់ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុស​ឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី។

ចំពោះ​មូលហេតុនៃការផ្អាកនេះ គឺដោយសារ ​លោក​អនុសេនីយ៍ឯក ស៊ីម ប៊ុនធឿន ផាកពិន័យ​មិន​ត្រឹមត្រូវ មិន​ចេញ​បង្កាន់ដៃ តាមការ​កំណត់។ នេះបើតាម​លិខិត​បង្គាប់ការ​របស់​លោក​ឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ​២០១៩៕

សកម្មភាពមន្ត្រីប៉ូលិសដែលត្រូវបានគេថតបាន