ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យពលរដ្ឋ Chat ទៅហ្វេប៊ុកផេកដោយផ្ទាល់ បើមានករណីមន្ត្រីនគរបាលមិនទទួលពាក្យបណ្តឹង

រាជធានី​ភ្នំពេញ៖ បន្ទាប់ពី​មាន​ភាពមិនប្រក្រតី​មួយចំនួន​ទាក់​នឹង​ប្រជាពលរដ្ឋ​ជួប​បញ្ហា ហើយរ​ត់ទៅ​ដាក់ពាក្យ​បណ្ដឹង ស្រាប់តែ​មន្ត្រី​ប៉ូ​សីស​មិន​ទទួល​ពាក្យបណ្ដឹង ឬ​ឲ្យ​ប​ង្វើ​សាច់រឿង​ទៅជា​ករណី​ផ្សេង​នោះ ពេលនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីប្រកាស និង​ស្នើ​ឲ្យ​ពលរដ្ឋ Chat ទៅ​ហ្វេ​ប៊ុ​ក​ផេ​ក​ដោយផ្ទាល់ បើ​មាន​ករណី​ករណី​មន្ត្រីនគរបាល​មិន​ទទួល​ពាក្យបណ្តឹង។

យោងតាម​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី 13 មិថុនា​នេះ បាន​សង្កត់ធ្ងន់ថា ក្នុង ករណី​មាន​មន្ត្រី​រូប​ណា មិន​ទទួល​ពាក្យ​ប្តឹង ឬ​ប្រើ​ពាក្យសំដី​មិន​សមរម្យ ប្រជាពលរដ្ឋ​អាច​ចូល​ខំ​មិន​ក្នុង​ផេ​ក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នេះដែរ។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ រីករាយ​ក្នុងការ​ទទួលយក​ព័ត៌មាន​ពិត​ពី​ប្រជាពលរដ្ឋ។

បន្ថែម​ពី​នោះ ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​ជួប​បទល្មើសផ្សេងៗ ដូចជា​ករណី លួច ឆក់ ប្លន់….សូម​បងប្អូន​អញ្ជើញ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅតាម​ប៉ុស្តិ៍នគរបាល​នៃ​កន្លែងកើតហេតុ​ ដើម្បី​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុងការ​ស្រាវជ្រាវ​រកមុខ​សញ្ញា និង​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់៕