
មានរបាយការណ៍មួយបានអះអាងថា យុវតីនៅក្នុងប្រទេសចិនម្នាក់បានទទួលគុជនៅក្នុងតែទឹកដោះគោចំនួនលើសពី 100 គ្រាប់ចូលទៅក្នុងពោះរបស់នាង រហូតបណ្ដាលឱ្យកើតហេតុអាក្រក់ដល់ប្រព័ន្ធរំលាយ ហើយបានធ្វើការស្កេន៍ CT រហូតទទួលបានលទ្ធផលចម្លែកមួយដ៏គួរឱ្យភ្ញាក់ផ្អើល។
យុវតីដែលមានវ័យ ១៤ ឆ្នាំរស់នៅក្នុងតំបន់ សិនជាំង ប្រទេសចិន បានអះអាងថា នាងកើតមានអាការតឹងណែននៅក្នុងពោះអស់រយៈពេល ៥ ថ្ងៃមកហើយ ដែលមិនអាចទទួលទានអាហារបានឡើយ និងកើតមានអាការចុកសៀតពោះ រហូតដល់សម្រេចចិត្តធ្វើការស្កេន៍ CT បើកពោះមើល ទើបលទ្ធផលបានបញ្ជាក់ថា គ្រាប់គុជប្រមាណលើសពី 100 មិនបានរលាយពេញពីក្រពះរបស់នាងឡើយ។ គ្រូពេទ្យ បានធ្វើការសាកសួរទៅកាន់ក្មេងស្រីនោះនូវអាហារដែលនាងបានទទួលទាន ទើបគ្រូពេទ្យអាចសន្និដ្ឋានបានថា ស្រមោលខ្មៅៗដែលនៅក្នុងក្រពះរបស់នាងជាគ្រាប់កញ្ចុំនោះ គឺជាគ្រាប់គុជមិនរលាយ ដែលបណ្ដាលឱ្យក្មេងស្រីនេះមានអាការចុកណែនក្នុងពោះរបស់នាងជាច្រើនថ្ងៃមកហើយ។
អ្នកជំនាញផ្នែកប្រព័ន្ធរំលាយអាហារ និងគីមីឈ្មោះ Lina Felipez បានអះអាងថា អាហារម្សៅភាគច្រើនបានផលិតពីសាធាតុគីមី កាបូនអ៊ីដ្រាត ដែលជាហេតុបណ្ដាលឱ្យមានអាការណែនក្នុងពោះ។ គ្រាប់គុជ ដែលផលិតអំពីម្សៅស្អិត គឺវាមិនងាយរលាយជាមួយទឹកនោះទេ នេះក៏ជាកត្តាមួយដែលជំរុញឱ្យ ម្សៅស្អិត អាចនៅក្នុងក្រពះបានរយៈពេលយូរ ហើយបណ្ដាលឱ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់មនុស្សផងដែរ៕