
រាជធានីភ្នំពេញ៖ ស្របពេលដែលប្រទេសជប៉ុន កំពុងជួបគ្រោះរញ្ជួយដីកម្រិតខ្ពស់ ដែលអាចឈានទៅដល់ការកើតមានរលកយក្សស៊ូណាមិ ក្រសួងធនធានទឹកកម្ពុជា ឯនេះវិញ ក៏បានចេញសេចក្ដីជូនដំណឹងមួយដែលថា ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់នៅតំបន់មួយចំនួនពីតិចទៅបង្គួរ និងតំបន់ខ្លះមានកម្រិតខ្សោយទៅមធ្យម ហើយបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែមាន ពេញមួយសប្ដាហ៍ពេញចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០១៩។
ដោយឡែកនៅតំបន់ខ្ពង់រាបខាងជើង និងឦសានក៏មានភ្លៀងធ្លាក់ដែរតែថាពីកម្រិតខ្សោយទៅមធ្យម។ ក្រសួងបញ្ជាក់ថាក្នុងរយៈពេលដូចគ្នា បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតែមានជាពិសេសនៅតំបន់វាលទំនាបកណ្ដាល៕