
រាជធានីភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការរដ្ឋាករស្វយ័ត រថយន្ដក្រុង និងចំណតរថយន្ដក្រុង និងពិធីប្រគល់ទទួល រថយន្ដក្រុងចំនួន ៨០ គ្រឿង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថារដ្ឋាបាលរាជធានីភ្នំពេញ បានកំពុងញាប់ដៃញាប់ជើងរៀបចំការកំណត់ផ្លូវអាទិភាព សម្រាប់រថយន្តក្រុងសាធារណៈ បានទាន់ពេលវេលា ដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈឲ្យកាន់តែទទួលប្រជាប្រិយភាព។
ឯកឧត្ដមបន្ដថា រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការឱ្យបានឆាប់ជាទី បំផុត ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ដែលកំពុងកើតឡើងជាញឹកញាប់នៅក្នុង រាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រក ដោយភាពងាយស្រួល និងធានាសុវត្ថិភាព។
ឯកឧត្ដមបន្ដថា រដ្ឋាបាលរាជធានីភ្នំពេញ និងខិតខំឲ្យរថយន្តដឹកជញ្ជូនសាធារណៈនេះ ធ្វើដំណើរឲ្យបានទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិសដើម្បីធ្វើយ៉ាង ណាឱ្យអ្នក បើកបរគោរពពេលវេលាទៀត ទាត់ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរ ពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះបើយើងធ្វើបានហើយគួបផ្សំនឹងផែនការរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់ គ្រប់ខណ្ឌទាំង១៤ យើងនឹងសម្រេចការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ដែលជួយ សន្សំសំចៃថវិការបស់ប្រជាពលរដ្ឋទីក្រុងក៏មានសណ្តាប់ធ្នាប់សាធារណៈផងដែរ៕