
រាជធានីភ្នំពេញ៖ ឆ្លើយតប់នឹងមតិមហាជន ដែលងឿងឆ្ងល់ ក្រោយក្រសួង អប់រំ យុវជន និងកីឡា ចេញសេចក្ដីប្រកាសស្ដីពីការសម្រេចឈប់ទទួលស្គាល់វិទ្យាស្ថាន អន្តរទ្វីបអាមេរិកាំង ពេលនេះក្រុមហ៊ុនរបស់ឧកញ៉ា គួច ម៉េងលី បានចេញលិខិតឆ្លើយបំភ្លឺ ជុំវិញក្ដីនេះថា ក្រសួងគ្រាន់តែធ្វើតាមសំណើររបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។
តាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ម៉េងលី ជេ.គួច បានបញ្ជាក់ថា បច្ចុប្បន្ន បាន និងកំពុងដំណើរការសាលាអប់រំចំនួន ៣ គឺ៖
- វិទ្យាស្ថានអន្តរទ្វីប អារិកាំង
- មជ្ឈមណ្ឌលភាសា អេ អាយ អាយ
- សាលារៀន អន្តរទ្វីប អាមេរិកាំង
ដោយឡែកថ្មីៗនេះ ក្រុមហ៊ុនបានបានដាក់សំណើរទៅក្រសួង ដើម្បីសុំផ្អាកដំណើរការថ្នាក់បរិញ្ញាបត្រ នៃវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង ដែលកំពុងដំណើរអប់រំថ្នាក់ឧត្ដមសិក្សា បរិញ្ញាបត្ររង ដែលមានទីតាំងអគារលេខ ២១៧ ABCD ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ តែមួយប៉ុណ្ណោះ ហើយទីតាំងសាលា និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ ផ្សេងទៀតនៅដំណើរធម្មតា៕