កុំ​ចេះ​តែហ៊ាន! ប្រើប្រាស់​ផលិតផល​ផ្ដេសផ្ដាស ដោយសារ​តែ​ចង់​បាន​ស្បែក​មុខស​លឿន​ពេក​

បើ​យោង​តាម​វើបសាយ ​infonet​ របស់​វៀតណាម​ចុះផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៤ បាន​បង្ហាញ​មុខ​នារី​វ័យ ២៤ឆ្នាំ ដោយសារ​ខូច​មុខមាត់​ទាំង​ស្រុង​។ មូលហេតុ​ដោយ​ដំបូក​គឺ​ចង់​បាន​មុខ​ស​ ក៏​សម្រេច​ចិត្ត​ទិញ​ផលិត​សម្អាង​ ដើម្បី​ប្តូរ​សម្រស់​ពី​ខ្មៅ​ទៅ​ស​បាន​ឆាប់​រហ័ស​។

ដោយសារ​តែ​មាន​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ ព្រម​ទាំង​មាន​ស្បែក​មុខ​ខ្មៅ​ផង​ដែរ​ នោះ​ ក៏​សម្រេច​ចិត្ត​ប្រើ​ផលិតផល​ ដើម្បី​អោយ​ស្បែក​ស​លឿន​។ ក្រោយ​លាប​បាន​មួយ​រយៈ ក៏​ឃើញ​ស្បែក​ឡើង​រឹង​គ្រើម​ ចម្លែក​ខុស​ធម្មតា។ នៅ​ពេល​ដែល​នាង​បាន​​ទៅ​ដល់​គ្លីនិក​ព្យាបាល ហើយ​អ្នក​ជំនាញ​​បាន​ប្រាប់​ថា ស្បែក​របស់​នាង​កំពុង​តែ​មាន​ប្រតិកម្ម​ ត្រូវ​លេប​ថ្នាំ​ទើប​អាច​ជា​សះ​ស្បើយ។

​ផលិតផល​ដែល​គ្មាន​ស្តង់​ដារ​ត្រឹម​ត្រូវ អាច​ឃើញ​លទ្ធផល​ស្អាត​មួយ​ឆាវ ប៉ុន្តែ​អ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​ទៅ​ថ្ងៃ​មុខ។ ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​សើ​ស្បែក Linh បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ប្រើ​ប្រាស់​​គ្រឿង​សម្អាង ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ គ្មាន​រូបមន្ត​ឬ​សារធាតុ​ផ្សំ​តាម​ក្បួន​ខ្នាត ឮ​តៗ​គ្នា ចង់​ស្អាត​ភ្លាមៗ​ពេក អ្នក​នឹង​បំផ្លាញ​ស្បែក​ដោយ​មិន​ដឹង​ខ្លួន។
ស្បែក​មុខ​ ជា​ផ្នែក​មួយ​ដែល​ងាយ​ប្រតិកម្ម​បំផុត កុំ​ចេះ​តែ​ប្រើ​នេះ​នោះ​ផ្ដេសផ្ដាស។ គួរ​ជ្រើស​រើស ក្រុមហ៊ុន​ដែល​ល្បី​ឈ្មោះ ឬ​​មាន​យីហោ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ពិត​ប្រាកដ មិន​មែន​ជឿ​តែ​អ្នក​លក់​និយាយ​ឲ្យ​តែ​រួច​ពី​មាត់​នោះ​ទេ​៕​