ដឹង​អត់​! សាលិក​ពេលនេះ​បាន​ត្រលប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ​ ដោយសារ​តែ

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ ដូច​ដែរ​ប្រិយមិត្ត​បាន​ទទួល​ជ្រាប​រួចមក​ហើយ​ថា​ សាលិក​ បានទទួល​អាហារូបករណ៍​ ចេញទៅរៀននៅសាលាភាសាបរទេស ហៃលាំងជេជាំង (Zhejiang Hailiang Foreign Language School)​ ប្រទេស​ចិន​។

ដែល​អាហារូបករណ៍​នេះ​ គឺក្រោមការ​ជួយពីលោក ហ្វេង ហៃលាំង (Feng Hailiang) ជាប្រធានក្រុមហ៊ុន Hailiang Group ។

យ៉ាង​ណាមិញ​ សាលិក​ ក្រោយ​ពី​បានចេញទៅរៀននៅសាលាភាសាបរទេសអស់​មួយ​រយៈ​ពេល​រួចមក​ នៅថ្ងៃនេះ​ សាលិក បានមកដល់ប្រទេសខ្មែរយើងវិញហើយ​ នេះបើតាម​ការ​បញ្ជាក់​តាម​រយៈ​ គណនី​ហ្វេសប៊ុក​របស់​លោក​ K01 ដែលបានធ្វើ​ការ​ផ្សព្វផ្សាយ​នៅមុននេះ​បន្តិច​។ជាមួយ​គ្នា​នេះ​ដែរ​ លោក​ K01 ក៏បាន​មានការ​លើកឡើង​ ដោយមានការ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​ «សូមស្វាគមន៍​ក្មួយ​ប្រុស សាលិក មកដល់ប្រទេសខ្មែរយើងវិញហើយ សាលិក​ បាននិយាយថា បើ​គ្មានប្រិយមិត្ត​ពុកម៉ែ​បងប្អូន​ទេ គាត់មិនបានមកដល់ពេលនេះដែរ ពិតជាក្មេងល្អមែន»។

សូម​ជម្រាប​ផងដែរ​ថា​ ក្នុង​ដំណើរ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ​នោះ​ ក្រោយ​ពី​សាលារៀន​នៅ​ប្រទេស​ចិន​ បាន​ដល់​ថ្ងៃ​វ៉ាកង​ ដែល​តម្រូវ​ឲ្យ​សិស្សានុសិស្ស​ទាំង​អស់​មាន​ការ​ឈប់​សម្រាក​មួយ​រយៈ​ពេល​ខ្លី។ ដើម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់​ សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ឃ្លីប​វីដេអូ​ដែល​ជា​កិច្ច​សម្ភាសន៍​របស់​លោក​ K01 ដូច​តទៅ​។

ប្រភព៖ ហ្វេសប៊ុក