ក្រសួងសុខាភិបាលបានបិទ ផេក Facebook ផលិតផលឱសថលក់តាម Online ចំនួន ២ ព្រោះអាចបង្កឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ៖ ថ្មីៗនេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​លិខិត​ហាមឃាត់​ដល់​ក្រុមហ៊ុន និង​ផេ​ក​ហ្វេ​ក​ប៊ុ​ក​មួយចំនួន​ដែល​កំពុងធ្វើការ​ផ្សព្វផ្សាយ​លក់​ផលិតផល​ឱសថ​គ្មាន​ច្បាប់​អនុញ្ញាត និង​ការត្រួតពិនិត្យ​បញ្ជី​ការត្រឹមត្រូវ​ពី​ក្រសួង ដែល​នាំ​ឲ្យ​អ្នកប្រើប្រាស់​អាចមាន​បញ្ហា​ក្រោយ​ទិញ​ទៅប្រើ​ប្រាស់។

បានចេញ​ជូនដំណឹង​នេះ ក្រសួងសុខាភិបាល​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន និង​ឈប់​ទិញ និង​ប្រើប្រាស់​ឱសថ​នូវ​ផេ​ក​ចំនួន​ពីរ គឺ​ព្យា​បាល​ក្រពះ STOMACH និង AusVit Cambodia ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​សុខភាព​បាន។ ជាមួយនឹង​គ្នា​នេះ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន និង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ​ត្រូវ​បញ្ចប់ភ្លាមៗនូវ​គ្រប់​សកម្មភាព​លក់ និង​ផ្សព្វផ្សាយ​គ្រប់​រូបភាព ព្រោះថា​ការផ្សព្វផ្សាយ​ទាំងនោះ កំពុង​ភូតកុហក់ បោកប្រាស​ខុស​ការពិត។

ជាមួយគ្នានេះ ក្រសួង​ក៏​សុំ​ឲ្យ​ពលរដ្ឋ​ទាំង​ទំនាក់ទំនង​មកកាន់​ក្រសួង​ប្រសិនបើ​ឃើញ​មាន​មាន​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​ខាងលើ​ទីផ្សារ តាមរយៈ​លេខ ០១១ ៥៧៤ ៧៨៧ និង ០១២ ៩៨៣ ៣៣៕