ត្រឹម​អ្នក​ទិញ​ និង ​អ្នក​លក់ ក្លាយ​ជា​សង្សារ ស្រាប់​តែ​ចុងក្រោយ​ធ្វើ​រឿង​មួយ​ដែរ​មិន​នឹក​ស្មាន​ដល់​…

ក្ដី​ស្នេហា ពេល​ខ្លះ​ពិបាក​ពន្យល់ ព្រោះ​មើល​មិន​ឃើញ ស្មាន​មិន​ត្រូវ។ អ្នក​ខ្លះ​ខំ​រង់​ចាំ​អស់​ច្រើន​ឆ្នាំ បែរ​ចៃដន្យ​មក​ជួប​អ្នក​នៅ​ក្បែរ​គ្នា ឯ​អ្នក​ខ្លះ​ទៀត មិន​ទាំង​ធ្លាប់​ស្គាល់​គ្នា​ផង ក៏​ផ្ដើម​ស្រលាញ់​ទាំង​នឹក​ស្មាន​មិន​ដល់។ ចំណែក​នារី​ម្នាក់ ដែល​ជា​អ្នក​លក់​ផលិតផល​អនឡាញ​នោះ បាន​ជួប​ស្នេហ៍​ពិត​ជា​មួយ​អតិថិជន រហូត​ក្លាយ​ជា​សង្សារ ហើយ​ចុង​ក្រោយ​ក៏​ភ្ជាប់​ពាក្យ​ជា​គូ​ដណ្ដឹង​បញ្ជាក់​ចិត្ត​ស្មោះ។

ម្ចាស់​គណនី ដែល​មាន​ឈ្មោះ Nov Dalin បាន​សរសេរ​រៀប​រាប់​ថា៖

“មនុស្ស​ប្រុស​ដែល​គ្រាន់តែ​ឃើញ​យើ​ង​ហើយ​ស្រលាញ់​យើង​នោះ​ មាន​ច្រើ​ណាស់!​ តែ​បើ​មនុស្ស​ប្រុស​ដែល​អាច​ទទួល​យក​គ្រប់​យ៉ាង​ពី​យើ​ង​​ ស្រលាញ់​យើ​ង​​ និង​ច្បាស់លាស់​ជាមួយ​យើង ហើ​យ​យើ​ង​ចង់​នៅ​ជាមួយ​ចាប់​ដៃគ្នា​ទៅមុខ​នោះ​មាន​តែ​ម្នាក់​ប៉ុណ្ណោះ។ ​ពី​អ្នក​ទិញ​និង​អ្នកលក់​​ ក៏​ក្លាយ​ជា​សង្សារ​។ ​នៅ​ជាមួយគ្នា​យល់​ពី​គ្នា ស្រលាញ់​គ្នា​ទំនា​ក់​ទំ​នង​ក៏​កាន់តែ​ល្អ​នោះ​​ ពេល​នេះ​ក៏​ក្លាយ​ជា​គូរ​ដណ្តឹង។​អរគុណ​បង​ណាស់​សម្រាប់​គ្រប់យ៉ាង​ជិត​មួយ​ឆ្នាំ​ពេញ​នេះ។ ​បង​ស្រលាញ់​អូន​​ មើល​ថែ​អូន​​ ប្រាប់​ដំបូន្មាន​ល្អៗ​ប្រដៅ​​​អូន ជួយ​គ្នា​ទៅ​វិញ​ទៅមក​​ ក៏​មិនដែល​ទុក​អូន​ចោល​ពេល​អូន​លំបាក​​ និង​ថែទាំ​អូន​និង​ស្រលាញ់​គ្រួរ​សារ​អូន​ដូច​គ្រួសា​របង​ទៀត។ ទើ​ប​តែ​នៅ​ជាមួយគ្នា​ជិត​មួយ​ឆ្នាំ​ទេ​​ តែ​បង​ធ្វើ​រឿង​ល្អជា​ច្រើ​ន ​និង​ខំ​សាង​គ្រប់​យ៉ាង​ទៅ​ថ្ងៃមុខ​​ ក៏​មិនដែល​សាង​កំហុ​ស​ដែល​ខុស​មក​លើ​គ្នា​​​ដែរ​​ ផ្តល់​ការទុកចិត្ត​គ្នា​​​ទៅ​វិញ​ទៅមក​កាន់តែ​ច្រើន​ទៀ​ត​ណា៎។ អរគុណ​ប៉ា​ម៉ាក់​សងខាង​ផងដែរ!”។

ត្រូវ​ដឹង​ថា ស្នេហា​​​ពិត​មិន​​​គិត​​​លើ​​​រូប​​​រាង និង​​​ទ្រ​ព្យ​​​សម្បត្តិ​​​ឡើយ ហើយ​​​ការ​​​រៀប​​​ការ​​​ជាមួយ​​​មនុស្ស​​​ដែល​​​ខ្លួន​​​ស្រលាញ់ គឺ​​​ជា​​​រឿង​​​ដែល​​​មាន​​​ន័យ​​​បំផុត​។ អាពាហ៍ពិពាហ៍​​​​​ដ៏​​​​​មាន​​​​​ន័យ​​​​​បំផុត មាន​​​​​តែ​​​​​ម្ដង​​​​​គត់​​​​​ក្នុង​​​​​ជីវិត ដូច​​​​​នេះ​​​​​ហើយ​​​​​ទើប​​​​​មនុស្ស​​​​​ម្នាក់​​​​​ៗ​​​​​ព្យាយាម​​​​​គិត​​​​​គូរ​​​​​យ៉ាង​​​​​ល្អិត​​​​​ល្អ​​​ន់​​​​​មុន​​​​​សម្រេច​​​​​ចិត្ត​​​​​ទទួល​​​​​យក​​​។

ការ​​​​​ស្រលាញ់​​​​​គ្នា​​​​​រវាង​​​​​មនុស្ស​​​​​ពីរ​​​​​នាក់ បង្កើត​​​​​ចេញ​​​​​ជា​​​​​ចំណង​​​​​ស្នេហា​​​​​មិន​​​​​អាច​​​​​កាត់​​​​​ផ្ដាច់​​​​​បាន រហូត​​​​​ឈាន​​​​​ជើង​​​​​ចូល​​​​​រោងការ​​​​​កសាង​​​​​អនាគត​​​​​រួម​​​​​គ្នា​​​។ នេះ​​​​​គឺ​​​​​ជា​​​​​មូលហេតុ​​​​​សាម​​​ញ្ញ​​​​​បំផុត បង្កើត​​​​​ជា​​​​​អាពាហ៍ពិពាហ៍​​​​​ប្រកប​​​​​ដោយ​​​​​ភាព​​​​​ផ្អែម​​​ល្ហែ​ម​​​​​មិន​​​​​ចេះ​​​​​រី​​​ង​​​​​​ស្ងួត​​​​​ទៅ​​​​​ថ្ងៃ​​​​​មុខ ព្រោះ​​​​​ម្នាក់​​​​​ៗ​​​​​សុទ្ធតែ​​​​​មាន​​​​​ចិត្ត​​​​​លើ​​​​​គ្នា​​​។​​ត្រូវ​​​​​ទទួល​​​​​យក​​​​​ចំណង​​​​​អាពាហ៍ពិពាហ៍​​​​​ពេល​​​​​ជួប​​​​​មនុស្ស​​​​​ដែល​​​​​​ស្រលាញ់​​​​​ពិត បង្កើត​​​​​ស្នេហា​​​​​ចេញ​​​​​ពី​​​​​ចិត្ត អាច​​​​​ដើរ​​​​​ផ្លូវ​​​​​រួម​​​​​គ្នា​​​​​ទៅ​​​​​អនាគត​​​។

មុន​​​​​សម្រេច​​​​​ចិត្ត​​​​​រៀបការ ត្រូវ​​​​​គិត​​​​​ឲ្យ​​​​​បាន​​​​​គ្រប់​​​​​ជ្រុង​​​​​ជ្រោយ ចំណុច​​​​​ល្អ​​​​​របស់​​​​​ខ្លួន​​​​​ឯង ចំណុច​​​​​អាក្រក់​​​​​របស់​​​​​ខ្លួន​​​​​ឯង អ្វី​​​​​ដែល​​​​​ខ្លួន​មាន​​​​​គេ​​​​​អាច​​​​​ទទួល​​​​​បាន​​​ ឬ​​​​​ទេ​​​។ ចំណែក​​​​​ចំណុច​​​​​អាក្រក់​​​​​របស់​​​​​គេ​​​​​វិញ អ្នក​​​​​អាច​​​​​ទទួល​​​​​បាន​​​​​ឬ​​​​​អត់​​​។ ថ្ងៃ​​​​​ក្រោយ ពេល​​​​​ឈ្លោះ​​​​​គ្នា អ្នក​​​​​អាច​​​​​អត់​​​​​ទ្រាំ​​​​​បាន​​​​​កម្រិត​​​​​ណា​​​។

សេដ្ឋកិច្ច​​​​​អ្នក​​​​​ទាំង​​​​​ពីរ អាច​​​​​ល្មម​​​​​គ្រប់​​​គ្រាន់​​​​​សម្រាប់​​​​​បង្កើត​​​​​គ្រួសារ​​​​​មួយ​​​​​ហើយ​​​​​ឬ​​​​​នៅ​​​។ ត្រូវ​​​​​បង្កើត​​​​​ការ​​​​​ស្រលាញ់​​​​​ចេញ​​​​​ពី​​​​​ចិត្ត អាណិត មេត្តា អ​​​ធ្យា​​​ស្រ័​យ យោគ​​​យល់ នោះ​​​​​ចំណង​​​​​អាពាហ៍ពិពាហ៍​​​​​អ្នក នឹង​​​​​ប្រកប​​​​​ទៅ​​​​​ដោយ​​​​​ភាព​​​​​ផ្អែម​​​​​ល្ហែ​​​ម គ្មាន​​​​​អ្វី​​​​​អាច​​​​​មក​​​​​បំបែក​​​​​បាន​​​​​ឡើយ​​​។​​ជឿ​​​ជាក់​​​ថា មនុស្ស​​​ភាគ​​​ច្រើន​​​គិត​​​លើ​​​រូប​​​សម្បត្តិ​​​មែន ប៉ុន្តែ​​​ពេល​​​រៀប​​​ការ​​​រួច ទើប​​​ដឹង​​​ថា​​​ខ្លួន​​​ឯង​​​គិត​​​ខុស ព្រោះ​​​ចិត្ត​​​មិន​​​មែន​​​ចេះ​​​តែ​​​ត្រូវ​​​គ្នា​​​នោះ​​​ទេ​។ មុន​​​សម្រេច​​​ចិត្ត​​​រៀប​​​ការ សួរ​​​ខ្លួន​​​ឯង​​​ឱ្យ​​​ច្បាស់​​​ថា ចង់​​​បាន​​​គ្រួសារ​​​មាន​​​សុភម​ង្គ​ល​​​ចេះ​​​យល់​​​ចិត្ត​​​គ្នា ឬ​​​យក​​​គូ​​​ស្នេហ៍​​​ដើម្បី​​​បង្អួត​​​ភ្នែក​​​អ្នក​​​ដទៃ​។ កុំ​​​ខ្វល់​​​នឹង​​​ភ្នែក​​​គេ កុំ​​​ខ្វល់​​​នឹង​​​សម្ដី​​​គេ ព្រោះ​​​ចុង​​​ក្រោយ គឺ​​​អ្នក​​​ទាំង​​២ ជា​​​អ្នក​​​រស់នៅ​​​ជាមួយ​​​គ្នា ដើម្បី​​​អនាគត​​​អ្នក​​​ទាំង​​២ មិន​​​មែន​​​ដើម្បី​​​អ្នក​​​ដទៃ​​​ឡើយ​៕

 

​ប្រភព៖ ហ្វេសប៊ុក