
រាជធានីភ្នំពេញ៖ ជាដំណឹងល្អ សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលទើបប្រឡងជាប់ ឬធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬជាប់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ឬសញ្ញាបត្រដែលមានតម្លៃសមមូល ទាំងអស់ ពេលនេះ ក្រសួងអប់រំ ប្រកាសរើសនិស្សិតអាហារូបករណ៍ ១០០% រហូតដល់ ១៩០ កន្លែង។
សេចក្ដីប្រកាសនេះ បានធ្វើឡើងកាលពីចុងខែមិថុនា ដោយក្រសួងនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ១០០ ភាគរយ ចំនួន ១៩០ កន្លែងលើ ៦ ឯកទេស ឲ្យចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។ សម្រាប់ដំណឹងនេះ នឹងផុតកំណត់ទទួលពាក្យថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៩ (ម៉ោង១៧:០០) ជាកំណត់។
សូមទាញយកពាក្យប្រឡងអាហារូបករណ៍សូមចុចទីនេះ
ប្អូនៗអាចទាញយកពាក្យប្រឡងខាងលើហើយបំពេញឲ្យបានត្រឹមត្រូវ
– ទីកន្លែងទទួលពាក្យ និងដាក់ពាក្យ: វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវ: (រាជធានីភ្នំពេញ)
– កាលបរិច្ឆេទប្រឡង៖ ២៥ ខែតុលា ឆ្នាំ២០១៩
– មណ្ឌលប្រឡង៖ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ
– ទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 085 483 609 / 011 425 279 / 010 770 774
សម្រាប់ព័ត៌មានបន្ថែម៖ www.ksit.edu.kh/form2018/ ឬ Email: [email protected]៕