
ក្រុងព្រះសីហនុ៖ បន្ទាប់ពីរកឃើញថា សំរាមជាបញ្ហាចម្បងដែលត្រូវដោះស្រាយ ឯកឧត្ដម គួចចំរើន បានសម្រេចយកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខ សម្រាប់បើកយុទ្ធនាការប្រមូលកាកសំណល់ចេញពីខេត្តព្រះសីហនុ។
ការសម្រេចនេះ ធ្វើឡើងក្រោយប្រជុំពិភាក្សាអំពីការប្រមូលកាកសំណល់កាលពីព្រឹកមិញនៅសាលាក្រុងព្រះសីហនុ។ ជាមួយគ្នានេះ ឯកឧត្ដម ក៏បានស្នើសូមឲ្យបងប្អូនប្រជាពលរដ្ឋក្នុង ក្រុងព្រះសីហនុទាំងអស់ ចូលរួមក្នុងយុទ្ធនាការនេះឲ្យបានគ្រប់ៗគ្នា៕