
រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រធានក្រុមយុវជនសំរាមបឹងត្របែក លោក សាន ដារ៉ាវីដ ប្រកាសរកជំនួយបន្ទាប់ពីរូបលោក បានសេងអាជីវកម្ម លក់ឡាន លក់ម៉ូតូអស់ហើយ នៅទូរសព្ទ័ត្រឹម iPhone X មួយគ្រឿងបែកកាមេររ៉ា និងស្គ្រីនមុខ ពេលនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ឧបត្ថម្ភថវិកា ២០ លានរៀល ឬស្មើនឹង ៥ ពាន់ដុល្លារ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីរួមចំណែកថែរក្សា លើកកម្ពស់សោភណភាព និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅរាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រុមយុវជនសំរាមទាំងនោះ ក៏ទទួលបានផ្តល់ការព្យាបាល ដោយឥតគិតថ្លៃផងដែរ នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។ ទន្ទឹមនឹងនេះ សិស្សានុសិស្ស មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ចូលរួមស្ម័គ្រចិត្តដើររៃអង្កាសថវិកាពីសប្បុរសជននានា ដើម្បីជួយផ្គត់ផ្គង់ដល់សកម្មភាពនេះ៕