
(កំពត)៖ ក្រោយកិច្ចប្រជុំពិគ្រោះយោបល់បច្ចេកទេសរដ្ឋ និងឯកជនស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តកំពត” កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៩ នេះ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានសម្រេចគ្រោងបង្កើតវិថីម្ហូបអាហារ និងរ៉ឺម៉កកង់បុរាណ សម្រាប់ឲ្យភ្ញៀវទេសចរជិះកម្សាន្ត។
វិថីម្ហូបអាហារ និងរ៉ឺម៉កកង់បុរាណនេះ ជាការជួយជ្រោមជ្រែងពីក្រសួងទេសចរណ៍ក្រោយមើលឃើញពីកំណើនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានកើនឡើងជាលំដាប់ពីមួយទៅមួយថ្ងៃ ដែលតម្រូវឲ្យមានការបង្កើតអ្វីថ្មី ក៏ដូចជាធ្វើឲ្យខេត្តកំពត់កាន់តែទាក់ទាញ។ សម្រាប់គម្រោងនេះដែរ ខាងខេត្តត្រៀមរៀបចំឲ្យមានការតាំងពិព័រណ៍ម្ហូបអាហារតាមដងវិថីប្រកបដោយស្តង់ដារ និងរ៉ឺម៉កកង់បុរាណដែលជាអត្តសញ្ញាតខេត្តកំពត សម្រាប់ទទួលភ្ញៀវទេសចរ ជិះកម្សាន្តក្នុងក្រុង៕
